មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​ទទួលយក​យន្តការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 2 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​មន្ត្រីជាន់ខ្ពស់​បក្សប្រឆាំង​លោក អេង ឆៃអ៊ាង បាន​ចេញមុខ​ប្រកាសថា យើង​ទទួល​យន្តការ​ចុះឈ្មោះ​បោះឆ្នោត​ថ្មី​ដែល​កំពុងដំណើរការ ប៉ុន្តែ​យើង​នឹង​រង់​ចាំមើល​យន្តការ​នៃ​ការឃោសនា បោះឆ្នោត និង​ការបោះឆ្នោត​បន្តបន្ទាប់​ទៀត​។​
​លោក អេង ឆៃអ៊ាង បញ្ជាក់ថា យើង​ចង់បាន​បរិយាកាស​នយោបាយ នៅពេល​ចុះ​បោះឆ្នោត រហូត​រាប់​សន្លឹកឆ្នោត មានដំណើរ​ការល្អ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា បរិយាកាស​នយោបាយ មុនពេល​បោះឆ្នោត មិន​អំណោយផល​នោះទេ​ព្រោះថា មានការ​ចាប់ចង​សកម្មជន គណបក្ស សង្គ្រោះ​ជាតិ​ដាក់ពន្ធនាគារ មេបក្ស​គណបក្ស​មិនបាន ចុះឈ្មោះ​បោះឆ្នោត និង​ធ្វើ​សកម្មភាព​នយោបាយ​បានជា​ដើម​។​
​សម្តេច ហ៊ុន សែន កាលពី​ម្សិលមិញ អំឡុងពេល​អញ្ជើញ​ទៅ​ចុះឈ្មោះ​បោះឆ្នោត បាន​ថ្លែងថា យន្តការ​នៃ​ការចុះឈ្មោះ​បោះឆ្នោត​ថ្មី​នេះ រំពឹងថា គ្រប់​គណបក្សនយោបាយ​នឹង​ទទួលយកបាន ហើយនឹង​ពុំមាន​ការតវ៉ា​ណាមួយ​កើតឡើង​បន្ទាប់ពី​ការប្រកាស​លទ្ធផល​បោះឆ្នោត​៕

f77e0b0e2ba689b29d9a0409053141eb