រាជធានីភ្នំពេញ៖នៅព្រឹកនេះចរាចរមានការកកស្ទះយ៉ាងខ្លាំង ក្នុងពេលដែលសមត្ថកិច្ចរាជធានីភ្នំពេញ បានបិទដាក់បារ៉ាស់បិទផ្លូវជាតិលេខ២ និងផ្លូវមួយចំនួនទៀតក្នុងរាជធានីភ្នំពេញ ដើម្បីរារាំងមិនឲ្យគណបក្សសង្គ្រោះជាតិ (CNRP) ដង្ហែរញត្តិទៅដាក់នៅ តាមបណ្ដាស្ថានទូត ប្រទេសជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ។
គណបក្សសង្គ្រោះជាតិ នៅ ថ្ងៃទី៥ ខែកញ្ញានេះ គ្រោងនឹងដង្ហែព្រមទាំងដាក់ញត្ដិទៅកាន់ប្រទេសជាម្ចាស់ហត្ថលេខី នៃកិច្ចព្រមព្រៀងទីក្រុងប៉ារីស ប្រាប់ពីស្ថានភាពនយោបាយនៅកម្ពុជា ដំណើរការបោះឆ្នោតជាដើម ។ ក្រុមតំណាងរាស្ត្រ និងអ្នកគាំទ្រគណបក្សបានជួបជុំគ្នានៅទីស្នាក់ការកណ្ដាលគណបក្សសង្គ្រោះជាតិ ហើយអំឡុងម៉ោង១០ និង៣០នាទីក្រុមសមាជិកសភាគណបក្សសង្គ្រោះជាតិ នឹងយកញត្ដិទៅដាក់នៅតាមស្ថានទូតនានា ៕