សមត្ថកិច្ច​​មិនទាន់​ដោះលែង​យាយ មុំា​មី នៅឡើយ​ទេ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 5 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៥ ខែកញ្ញា ឆ្នាំ​២០១៦​នេះ សមត្ថកិច្ច​មិនទាន់​ដោះលែង​យាយ​ម៉ាំ​មី សកម្មជន​ដីធ្លី​បឹងកក់ នៅឡើយ​ទេ ហើយ​នៅ​បន្ត​ការសួរនាំ នៅ​អធិការ​ខណ្ឌដង្កោ​នៅឡើយ​។​
​សមត្ថកិច្ច​ខណ្ឌដង្កោ បាន​ឃាត់ខ្លួន លោកស្រី ឃុន ង៉ែត ហៅ​យាយ មាំ​មី សកម្មជន​បឹងកក់ កាលពី​ព្រឹក​ថ្ងៃទី​០៤ ខែកញ្ញា ដើម្បី​យកទៅ​សួរនាំ បន្ទាប់ពី​សកម្មជន​ដីធ្លី អង្គការ​សហគមន៍​ប្រមាណ​៥០​នាក់ បាន​លើកគ្នា​ទៅ​តវ៉ា នៅខាងមុខ​ពន្ធនាគារ​ព្រៃ​ស ដើម្បី​ទាមទារ​ឱ្យ​ដោះលែង អ្នកស្រី ទេព វ៉ា​ន្នី ដែលជា​សកម្មជន​ដីធ្លី​ដូចគ្នា​៕

fn-2016-09-04-10-11-08-2