តុលាការ​នឹង​ស៊ើបសួរ​ឪពុក​-​ម្តាយ របស់​(​ឧកញ៉ា​)​ថោង សារ៉ាត់ នៅ​ព្រឹក​ថ្ងៃទី​៥​ធ្នូ​នេះ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 December, 2014 ក+ ក-

ភ្នំពេញ​៖ នគរបាល​ព្រហ្មទណ្ឌ​កម្រិតធ្ងន់​រាជ ធានី​ភ្នំពេញ គ្រោង​នឹង​បញ្ជូន​ប្តី​-​ប្រពន្ធ​២​នាក់ ដែល​ត្រូវជា​ឪពុក​-​ម្តាយ​របស់(លោក​ឧកញ៉ា) ថោង សារ៉ាត់ ទៅ​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​៥ ខែធ្នូ នេះ ។​សមត្ថកិច្ច​នគរបាល​បាន​ឲ្យ​ដឹងថា ការឃាត់ និង​នាំខ្លួន​អ្នក​ទាំងពី​ខាងលើនេះ​គឺ​ដើម្បី​សាកសួរ​តាម​នីតិវិធី​ករណី​ពាក់ព័ន្ធ​បទ​រារាំង និង​រំខាន​ដល់​ការងារ​ស៊ើបអង្កេត និង​បង្ក្រាប​របស់​សម​ត្ត​កិច្ច និង​បទ​លាក់ទុក​អាវុធខ្លី​ចំនួន​៦​ដើម​ដោយ​គ្មាន​ច្បាប់​អនុញ្ញាត​។​

​ប្រភព​បន្តថា បុរស​ជា​ប្តី​ឈ្មោះ​ថោង ចំរើន អាយុ​៦៧​ឆ្នាំ នឹង ស្ត្រី​ជា​ភរិយា​ឈ្មោះ​កែវ សារី ហៅ​ចែ​ហាយ អាយុ​៥៥​ឆ្នាំ មាន​អាស័យដ្ឋាន​ស្នាក់នៅ​ភូមិ​គ្រិះ​៩៩៩ តាម​បណ្តោយ​ផ្លូវជាតិ​លេខ សង្កាត់​ចាក់អង្រែ​ក្រោម ខណ្ឌមានជ័យ រាជធានី​ភ្នំពេញ​។​

ប្រភព​បន្តថា លោក ថោង ចំរើន និង​អ្នកស្រី កែវ សារី  ហៅ​ចែ​ហាយ ដែល​ត្រូវជា​ឪពុកម្ដាយ​របស់​ជន​ត្រូវ​ចោទ​(​ឧកញ៉ា​) ថោង សារ៉ាត់ កាលពី​រសៀល ថ្ងៃទី​៣ ខែធ្នូ ឆ្នាំ​២០១៤ ពិត​ជាមាន​ចេតនា ទុច្ចរិត ខណៈ​រៀបចំ​ធ្វើ​សន្និសីទ​សារព័ត៌មាន ក្នុង​គោលបំណង​រារាំង​ដល់​ការស៊ើបអង្កេត និង​ប្រតិ​ប​ត្ដិ​ការ​របស់​សមត្ថកិច្ច  ដោយ​ទុក​ឱកាស​ឱ្យ​កូនប្រុស​រត់គេចខ្លួន ព្រមទាំង​បរិហារកេរ្ដិ៍ ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​ប៉ះពាល់​ដល់​ថ្នាក់ដឹកនាំ​ខណៈ​សមត្ថកិច្ច​កំពុង​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​យ៉ាង​មមាញឹក​៕ រដ្ឋា​

Untitled-4                                        ​ម្តាយ​ឧក​ញ៉ា​ថោង សារ៉ាត់​
Untitled-4
Untitled-4