រាជធានីភ្នំពេញ៖មានករណីបំផ្ទុះគ្រាប់បែកមួយករណីនៅតាមបណ្ដោយផ្លូវលេខ១៦៣ ក្នុងសង្កាត់បឹងកេងកង៣ ខណ្ឌចំការមន បណ្ដាលឲ្យមនុស្សចំនួន៣នាក់បានរងរបួសនិងខូចរថយន្តបីគ្រឿងវេលាម៉ោង៧និង៤០នាទីយប់ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៦។ក្រោយការបំផ្ទុះគេបានឃើញ
លោកនាយឧត្ដមសេនីយ៍ជួន សុវណ្ណ ស្នងការនគរបាលរាជធានីភ្នំពេញបានចុះមកដល់កន្លែងកើតហេតុហើយ ដើម្បីធ្វើការត្រួតពិនិត្យលើករណីនេះ តែមូលហេតុនៃការបំផ្ទុះនេះនៅមិនទាន់ដឹងនៅឡើយ។ទោះជាយ៉ាងណាមានសេចក្តីរាយការណ៍ថា ករណីនេះអាចផ្ដើមចេញពីការគប់ ឬបង្កៃគ្រាប់បែកពីសំណាក់ជនល្មើស(ដោយសារគេបានរកឃើញស្លាបព្រាគ្រាប់បែក) ព្រោះខណៈប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមដងផ្លូវនោះសុខៗ ស្រាប់តែមានករណីផ្ទុះនៅហាងគំនូរបណ្ដាលឲ្យខ្ទាតអំបែងចេញពីLED ធ្វើឲ្យអ្នកដំណើរតាមផ្លូវរងរបួស៣នាក់ ក្នុងនោះស្រី១នាក់ ប្រុស២ម្នាក់(ជនបរទេស១ជាតិឥណ្ឌាជាគ្រូបង្រៀនអាយុ៣៥ឆ្នាំនិងវៀតណាម)។ ឯរថយន្តដែលរងគ្រាប់បែកមានម៉ាកលុចស៊ិស៣៣០ម៉ាកហៃឡាក់វីហ្គោនិងតាកូម៉ា៕