សមត្ថកិច្ច​នាំ​ខ្លួនលោកស្រី ទេព វ​ន្នី ​​មក​តុលាការ​ដើម្បី​បន្ត​សាកសួរ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 8 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​លោកស្រី ទេព វ​ន្នី តំណាង​សហគមន៍​បឹងកក់ ត្រូវបាន​សមត្ថកិច្ច​នាំ​ខ្លួន​មក​តុលាការ ដើម្បី​សាកសួរ ខណដែល​នៅ​ខាងក្រៅ​បរិវេណ​តុលាការ​ក៏មាន​សកម្មជន​បឹងកក់​ប្រមាណ​២០​នាក់ កំពុង​ប្រមូល​ផ្ដុំគ្នា​ដើម្បី​ទាមទារ​ឲ្យ​ដោះលែង​លោកស្រី ទេព វ​ន្នី ផងដែរ ។​
​គួររំលឹកថា សកម្មជន​បឹងកក់ អ្នកស្រី ទេព វ​ន្នី បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ខណៈ​ដៃគូ គឺ អ្នកស្រី បូ​វ សោភា ត្រូវបាន​ដោះលែង​ឲ្យ​មាន​សេរីភាព​ឡើងវិញ បន្ទាប់ពី​ត្រូវ​ឃាត់ខ្លួន​អំឡុងពេល​យុទ្ធនាការ​អាវខ្មៅ នាពេល​កន្លងទៅ ។​
​យោងតាម​ការចោទប្រកាន់​របស់​តុលាការ​កន្លងមកនេះ គឺ​លោកស្រី ទេព វ​ន្នី ត្រូវ​បន្ត​ជាប់ឃុំ​ក្នុង​ពន្ធនាគារ ដោយ​នៅមាន​ពីរ​ករណី​ផ្សេងទៀត នៅ​ស្ថាប័ន​តុលាការ ដូចជា​ករណី​ទី​១ បទល្មើស​ហិង្សា​ដោយ​ចេតនា​មាន​ស្ថាន​ទម្ងន់ទោស និង​ករណី​ទី​ពីរ បទល្មើស​ប្រមាថ​អ្នករាជការ សាធារណៈ និង បទ​ប្រឆាំង​អ្នករាជការ​សាធារណៈ មាន​ស្ថាន​ទម្ងន់ទោស៕

fn-2016-09-08-10-13-35-1fn-2016-09-08-10-13-36-4