លោក កឹម សុខា អះអាងថា មានគេតាមសម្លាប់
រាជធានីភ្នំពេញ៖ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានថ្លែងជាសាធារណថា លោកបានតស៊ូប្រឆាំងគ្រោះថ្នាក់ជាច្រើនរាប់មិនអស់ ក្នុងនោះមានទាំងការគំរាមសម្លាប់លោកថែមទៀត។
លោកថ្លែងថា ការតស៊ូលះបង់របស់ខ្ញុំព្រះករុណា ខ្ញុំបាទ ប្រឆាំងនឹងគ្រោះថ្នាក់ ជាច្រើនលើក ច្រើនគ្រាមកហើយ ដោយមានការគម្រាមកំហែង បំផិតបំភ័យចោទប្រកាន់ មូលបង្កាច់ចាប់ដាក់គុក ប៉ុនប៉ងសម្លាប់ផ្ដាច់អាយុជីវិតខ្ញុំ ជាច្រើនដងមកហើយ ក៏ខ្ញុំនៅតែបន្តការតស៊ូ រក្សានូវគោលជំហរ ដោយអហិង្សា ដដែល ដោយសារខ្ញុំយល់ឃើញថា ខ្ញុំអាចគ្រោះថ្នាក់ តែខ្ញុំមិនចង់ឃើញជាតិ និងប្រជាពលរដ្ឋ គ្រោះថ្នាក់ឡើយ។
ការថ្លែងបែបនោះរបស់លោក កឹម សុខា ធ្វើឡើងនៅព្រឹកនេះ អំឡុងពេលដែលតុលាការកំពុងសវនាការកាត់ទោសលោកផងដែរ៕