ជនជាតិ​វៀតណាម​១៣​នាក់​ត្រូវបាន​បណ្តេញទៅ​ប្រទេស​វិញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 9 September, 2016 ក+ ក-

រាជធានី​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៩ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​កម្លាំង​នគរបាល​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​បាន​បណ្តេញចេញ​ជនជាតិ​វៀតណាម​ខុសច្បាប់​ចំនួន ១៣​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ ឲ្យ​ត្រឡប់​ទៅកាន់​ប្រទេស​ដើម របស់ខ្លួន​វិញ​តាម​ច្រកព្រំដែន​បាវិត​។ ប្រធាន​នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុក ហៃ​សីឡា បាន​ឲ្យ​ដឹងថា ជនជាតិ​វៀតណាម​ទាំង​១៣​នាក់ ក្នុងនោះ​មាន​ស្រី​២​នាក់ ត្រូវបាន​សមត្ថកិច្ច​ឃាត់ខ្លួន​កាលពីពេល​ថ្មីៗ នៅក្នុង​ខេត្តសៀមរាប ស្ទឹងត្រែង និង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ ក្រោយ​រកឃើញថា ពួកគេ​ចូលមក​រស់នៅ ដោយ​ខុសច្បាប់ និង​ធ្វើការ​ដោយ​ខុសច្បាប់​។​
​គួរ​បញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៦​នេះ នាយកដ្ឋាន​ស៊ើប​អ​ង្គេ​ត និង​អនុវត្ត​នីតិវិធី បាន​បណ្តេញ​ជនជាតិ​បរទេស​ខុសច្បាប់ ទៅកាន់​ប្រទេស​ដើម​ខ្លួន​វិញ ចំនួន ២៧៨៤​នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៥៥៦​នាក់ ស្មើនឹង​៥៦​សញ្ជាតិ​៕

fn-2016-09-09-11-24-33-0fn-2016-09-09-11-25-25-1