ដោយ៖ប៉ែនសុផល
បាត់ដំបង៖កម្លាំងការិយាល័យជំនាញព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការនគរបាលខេត្ត បានចុះធ្វើកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាជួញដូរថ្នាំញៀនម្នាក់ត្រូវបានឃាត់ខ្លួនដោយកម្លាំងនគរបាលខេត្តបាត់ដំបង អនុវត្តតាមផែនការនិងដាក់ចេញបទបញ្ជាពីលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការននគរបាលខេត្តបាត់ដំបង និងស្នើសុំ យោបល់ ពីលោក នួន សាន ព្រះរាជ្ញាអមសាលាដំបូងខេត្តបាត់ដំបងក្នុងយុទ្ធនាការប្រឆាំងបទល្មើសជាក់ស្តែងមួយករណី។
លោកវរសេនីយ៏ត្រី ទៀម ទិត្យ អធិការស្រុកបវេល ដឹកនាំកម្លាំងជំនាញអធិការ នគរបាលស្រុក រួមសហការជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលព្រៃខ្ពស់ ចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ ដឹកជញ្ជូន រក្សាទុកនូវសារធាតុញៀនហាមឃាត់ខុសច្បាប់មួយករណីក្នុងបទល្មើសជាក់ស្ដែង ។
ជាលទ្ធផលកាលពីថ្ងៃទី០៨ខែកញ្ញាឆ្នាំ២០១៦វេលាម៉ោង១០នឹង៥នាទីនៅចំណុចភូមិក្បាលអាង ឃុំ ព្រៃខ្ពស់ ស្រុកបវេល ខេត្តបាត់ដំបង យើងឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ធី ចន្ថា ភេទប្រុសអាយុ២៣ឆ្នាំ មានទីលំនៅក្រុមទី៨ភូមិក្បាលអាង ឃុំព្រៃខ្ពស់ស្រុកបវេលខេត្តបាត់ដំបងនិងបានដកហូតវត្ថុតាង រួមមានគ្រឿងញៀន ប្រភេទ(មេតំហ្វេតាម៉ិន)(WY)ចំនួន៤៤គ្រាប់ស្មើនឹងទម្ងន់៤,៦០ក្រាម និងកាបូបដាក់លុយចំនួន១។
លោកវរសេនីយ៍ត្រី ស៊ាន សុណាល់ បានបញ្ជាក់ថា ជនសង្ស័យគ្រឿងញៀនខាងលើរួមនិងវត្ថុតាងថ្នាំញៀនត្រូវបានកម្លាំងការិយាល័យជំនាញកសាងសំណុំរឿងចាត់ការចាប់បញ្ជូនទៅតុលាការដើម្បីយកទៅចាត់ការតាមផ្លូវច្បាប់ ៕
ជនសង្ស័យម្នាក់ពាក់ព័ន្ធគ្រឿងញៀនត្រូវសមត្ថកិច្ចឃាត់ខ្លួន