ល្បែង​ជល់​មាន់​យ៉ាង​អនាធិបតេយ្យ​ស្ថិតនៅ​ឃុំ​កំពង់ព្រះ ស្រុក​សង្កែ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 10 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​នៅ​ថ្ងៃទី​០៩ ខែកញ្ញា អ្នក​សារព័ត៌​បាន​ទៅ​ផ្តិត​យក​រូបភាព​កន្លែង​ល្បែង​ជល់​មាន់​មួយកន្លែង​ឋិត​នៅ​ភូមិ​កំពង់ព្រះ​ឃុំ​កំពង់ព្រះ​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​
​តាម​សេចក្តី​រាយ​ការ​ពី​ប្រជាពលរដ្ឋ​ខណៈដែល​ពួកគាត់​ព្រួយបារម្ភ​អំពី​គ្រុមគ្រួសារ​របស់គាត់​ប្រលូក​ក្នុង​វិស័យនេះ​ស្ទើរ​រាល់ថ្ងៃ​ចំណែក​អ្នកផ្សេង​ជាច្រើន​ទៀត​ក៏​ចាញ់​អស់ប្រាក់​ច្រើន​ដែរ​។ ពួកគាត់​បារម្ភ​ទៀតថា បើសិនជា​សមត្ថកិច្ច​មិន​យកចិត្តទុកដាក់ និង​ការបង្ក្រាប​ទេនោះ​ពិតជា​ក្នុងភូមិ​ឃុំ​មិនមាន​សុវត្ថិភាព​នោះទេ​។​
​បុរស​ម្នាក់​ក្នុងចំណោម​អ្នក​ភ្នាល់​ទាំងនោះ​ខ្សឹបប្រាប់​តិចៗ​ថា ពួកគេ​មាន​អ្នកខ្លះ​មាន​ប្រាក់​តិច​តូច​ទៅ​ចាប់​ដើមទុន​មិន​ដល់​កំរិត​ប្រាក់​គេ​ទេ​គេ​មិន​ឲ្យ​លេង​ទេ​ដូច្នេះ​ត្រូវ​បង្ខំចិត្ត​ទៅសុំ​ប្រព័ន្ធ​ឬ​ចងការ​គេ​ទើប​ប្រាក់​ស្មើ​និង​ដើមទុន​របស់​អ្នកលេង​ធំ​កត្តា​នេះ ហើយ​ដែល​ពួកគាត់​ជា​ភរិយា​សុំ​ឲ្យ​កាសែត​ជួយ​ផ្សព្វផ្សាយ​ក្រែង​បានដឹង​ដល់​សមត្ថកិច្ច​អ្នកភូមិ​នៅក្បែរនោះ​ក៏​ពួកគាត់​មានការ​ងឿងឆ្ងល់​ដែរ​ថា​ហេតុអ្វី​សមត្ថកិច្ច​ដែន​មិនមាន​វិធានការ​បើ​អ្នក​លេងល្បែង​ជល់​មាន់​កាន់តែច្រើន​ដូច​ហែ​កឋិន​យ៉ាងនេះ​ពួកគាត់​ចោទប្រកាន់​ថាបើ​សមត្ថកិច្ច​ដែន​មិនមាន​ប្រយោជន៍​ចេញពី​ល្បែង​នេះ​ទេ​ប្រហែលជា​គ្មាន​ហាន​ប្រ​ព្រឹ​ត​នោះទេ​។​
​ឆ្លើយតប​នឹង​ការចោទប្រកាន់​របស់​ប្រជាពលរដ្ឋ​ទៅលើ​សមត្ថកិច្ច​នេះ​នៅ​រសៀល​ថ្ងៃទី​០៩ ខែកញ្ញា​នេះ​មេគង្គ​ប៉ុស្តិ៍​មិនអាច​ទំនាក់ទំនង​ជាមួយ​លោកនាយ​ប៉ុស្តិ៍​ឃុំ​កំពង់ព្រះ​បាន​ថា​យ៉ាងណា​នោះទេ​រីឯ​លោក​អធិការ​ស្រុក​ក៏​មិនអាច​ទំនាក់​ទំ​បានដែរ​តែ​មន្ត្រីក្រោមឱវាទ​ថា​នឹង​ចាត់​កម្លាំង​ឲ្យ​ចុះទៅ​មើល​ចំណោះ​មតិ​ប្រជាពលរដ្ឋ​សុំ​ឲ្យ​លោកស្នងការ​ជួយ​មាន​វិធានការ​ទើប​ពួកគាត់​សង្ឃឹម​ជាង​៕

14315938_1761477117424184_485040520_o14315480_1761477070757522_2141365531_o14285709_1761477114090851_1896539604_o14273511_1761477074090855_815518443_o