ដោយ៖ប៉ែនសុផល
បាត់ដំបង៖ដោយយោងតាមបទបញ្ជាពីអគ្គស្នងការដ្ឋាននគរបាលជាតិក៍ដូចជាលោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបង ក្នុងការពង្រឹងត្រួតពិនិត្យគ្រប់មធ្យោបាយដែលបានបំពាក់អំពូលឡាហ្សែរនិងភ្លើងខុសបច្ចេកទេសផ្សេងៗដែលអាចបង្ករឲ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរក្នុងការធ្វើចរាចរណ៍នៅពេលយប់ផងនោះ។
នៅយប់ថ្ងៃទី ៩ ខែ កញ្ញា ឆ្នាំ ២០១៦ នេះលោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងទទួលបន្ទុកនគរបាលយុត្តិធម៍ ក្រោមបញ្ជាផ្ទាល់របស់លោកឧត្តមសេនីយ៍ទោ ស ថេត ស្នងការនគរបាលខេត្តបាត់ដំបងលោកបានដឹកនាំកម្លាំងជំនាញនគរបាលចរាចរណ៍ផ្លូវគោកសហការជាមួយកម្លាំងក្រុមបង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាល ខេត្តបាត់ដំបងបានចុះឃាត់មធ្យោបាយទាំងឡាយណាដែលបើកបរពេលយប់ដោយបំពាក់អំពូល (ឡាហ្សែរ)និងភ្លើងខុសបច្ចេកទេសផ្សេងៗដែលនិងអាចបង្ករអោយប៉ះពាល់គ្រោះថ្នាក់ដល់អ្នកដទៃនិងខ្លួនឯងផងនោះដើម្បីយកមក ធ្វើការអប់រំនែនាំនិងដោះដូរយកអំពូលទាំងនោះចេញ។
ក្នុងកិច្ចប្រតិបត្តិការត្រួតពិនិត្យនៅលើនេះបានចុះអនុវត្តន៍នៅលើកំណាត់ផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអន្លង់វិល ឃុំអន្លង់វិលស្រុកសង្កែ ខេត្តបាត់ដំបង ព្រោះឃើញថា មធ្យោបាយធ្វើដំណើរពេលយប់ដែលបំពាក់អំពូល ប្រភេទនេះបានបង្ករឲ្យកើតមានបញ្ហាគ្រោះថ្នាក់ចរាចរណ៍
មិនតិចករណីនោះ ទេនាពេលកន្លងមក ។
លោកបន្តថា សកម្មភាពនេះលោកនិងដឹកនាំកម្លាំងនគរបាលជំនាញនឹងបន្តអនុវតន្ត៍ជារៀងរាល់យប់ជាបន្តបន្ទាប់ទៅទៀត ដើម្បីរួមចំណែកកាត់បន្ថយករណីគ្រោះថ្នាក់ចរាចរណ៍ដែលតែងតែកើតមានទាក់ទិននិងកត្តាផ្សេៗជាច្រើនទៀត ។
ក្នុងនាមស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងសូមបញ្ជាក់ថា ចំពោះរថយន្តគ្រប់ប្រភេទទាំងឡាយណាដែលបានបំពាក់អំពូលពីនាយ(FULL option )ឡាហ្សែរត្រូវតែមានវិធានការកែសម្រួលឡើងវិញព្រោះវានៅតែជាបញ្ហាប្រឈមយ៉ាងខ្លាំងនៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កន្លងមកផង។
ក្នុងនាមស្នងការនគរបាលខេត្តសូមអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋានទាំងអស់សូមអោយចូលរួមអនុវត្តន៍គោរពច្បាប់ចរាចណ៍ទាំង អស់គ្នាដើម្បីអោយស្របទៅតាពាក្យស្លោក(ថ្ងៃនេះថ្ងៃស្អែកគ្មានគ្រោះថ្នាក់ចរាចរណ៍)៕
សមត្ថកិច្ចខេត្តបាត់ដំបងចុះបង្កើនការពង្រឹងច្បាប់ចរាចរណ៍នៅពេលយប់