ក្រសួង​ព្រមាន​ឲ្យ​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​ជំនន់​ទឹកភ្លៀង​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​ចាប់ពី​ថ្ងៃទី​១៣-១៨ ខែកញ្ញា ឆ្នាំ​២០១៦ ភ្លៀង​នឹង​បន្ត​ធ្លាក់ រាយប៉ាយ​ពី​មធ្យម​ទៅ​ច្រើន ក្នុង​ក្របខ័ណ្ឌ​ទូទាំងប្រទេស ពិសេស​នៅតាម​តំបន់​ខ្ពង់រាប នឹងមាន​ភ្លៀង​ធ្លាក់​ច្រើន​ជាប់ៗ​គ្នា​។​នេះ​បើ​យោងតាម​សេចក្តីជូនដំណឹង​របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម​ចេញ​នៅ​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​នេះ​។​
​សេចក្តីជូនដំណឹង​បញ្ជាក់ថា ក្រសួង​ធនធានទឹក​បញ្ជាក់ទៀតថា ជំនន់​ទឹកភ្លៀង​ង​អាច​នឹង​កើតមាន​ភ្លាមៗ នៅតាម​តំបន់​ខ្ពង់រាប និង​ផ្ទៃសមុទ្រ និង​មាន​សភាព​អាប់អួ​ខ្លាំង ជាមួយនឹង​រលក​ខ្ពស់ៗ ពិសេស​ចាប់ពី​ថ្ងៃទី​១៤-១៦ ខែកញ្ញា ឆ្នាំ​២០១៦៕

fn-2016-09-12-12-09-01-0