អាជ្ញាធរ​មិន​អើពើ​ចំពោះ​សោភណ្ឌភាព​ផ្លូវ​សហព័ន្ធរុស្ស៊ី​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 12 September, 2016 ក+ ក-

ភ្នំពេញ​៖​ប្រជាពលរដ្ឋ​បាន​រិះគន់​ផ្លូវ​សហព័ន្ធរុស្ស៊ី​ក្លាយជា​ក្រាល​គ្របដណ្តប់​ដោយ​ដី និង​កម្ទេច​ថ្ម​ស្ទើរ​ទាំងស្រុង​ទៅហើយ​គិត​ចាប់ពី​រង្វង់​មូល​ចោមចៅ​ដល់​មុខ​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ បង្ក​អោយ​បាត់បង់​បរិស្ថាន​ដងផ្លូវ​សាធារណៈ​អនាម័យ​សោ​ភ័​ណ្ឌ​ភាព​ក្រុង​យ៉ាងខ្លាំង​ដី​ហុយ​សុខភាព​ប្រជាពលរដ្ឋ​ជាពិសេស​គឺ​បង្ក​គ្រោះថ្នាក់​ចរាច​ណ៍​និង​សង្គម​ផងដែរ​។
​ប្រពល​រដ្ឋ​បន្តថា អាជ្ញាធរ​តាម​មូលដ្ឋាន​មិន​យកចិត្តទុកដាក់​អប់រំ​ដល់​ក្រុម​ឈ្មួញ​ដឹក​ដី ដឹក​ខ្សាច់ ដឹក​ថ្ម យ៉ាង​អនាធិបតេយ្យ​គ្មាន​គិតពី​ផល់ប៉ះពាល់ ជាពិសេស​នោះ​គឺ​មេឃ​ភ្លៀង​វា​នឹង​បង្ក​អោយ​ស្ទះលូ​ថែម​ទៀតផង​។​
​ប្រជាពលរដ្ឋ​ធ្វើដំណើរ​បាន​រិះគន់​បន្តទៀតថា ផ្លូវ​ដែលមាន​ភ្ញៀវ​អន្តរជាតិ​ចេញចូល​ជា​រៀងរាល់ថ្ងៃ​បែរជា​អាជ្ញាធរ​តាម​មូលដ្ឋាន​មិន​យកចិត្ត​ទុក​ថែទាំ​រក្សារ និង​អប់រំ​ដល់​ក្រុម​ឈ្មួញ​ឡាន​ដឹក​ដី​ដឹក​ថ្ម និង​ដឹង​ខ្សាច់​ជាហេតុ​នាំអោយ​គ្មាន​សណ្តាប់ធ្នាប់​ជ្រុស​ពាស់វាល​ពាសកាល​បណ្តែត​បណ្តោយអោយ​នៅលើ​ដងផ្លូវ​ក្រាល​គ្របដណ្តប់​ដោយ​ដី​ស្ទើរ​ទាំងស្រុង​គ្រប​ជិត​ផ្លូវ​ទៅហើយ​៕

14316066_1762429410662288_89272489_o14284925_1762429407328955_155511456_o14247952_1762429413995621_1300450456_o