ស្លាប់​ម្នាក់ រងរបួស​ធ្ងន់​ម្នាក់​ដោយសារ​រ៉ឺម៉ក​ត្រាក់ទ័រ​ក្រឡាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 13 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​ថ្ងៃទី​១២ ខែកញ្ញា ឆ្នាំ​២០១៦​នៅវេលា​ម៉ោង​១២ និង​១៥​នាទី​ថ្ងៃត្រង់​នៅ​ចំណុច វាល​ម្ជុល ​ភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល ស្រុក​សំឡូត​មាន​ករណី​គ្រោះ​ចរាចរណ៍​ដោយ​គ្មាន​អត្តសញ្ញាណ ដោយ​ក្រឡាប់​រឺ​ម៉ក​ត្រាក់​ទ​រ័ ។
​អ្នកបើកបរ​ក្នុងករណី​គ្រោះថ្នាក់​នេះ​ឈ្មោះ គឹម ទិ​ត្យ ភេទ​ប្រុស​អាយុ​៣០​ឆ្នាំ រស់នៅ​ភូមិ​ដង្កោ​ទៀប សង្កា​ត​ទួល​តា​ឯក ក្រុង​/​ខេត្តបាត់ដំបង បច្ចុប្បន្ន​ស្នាក់នៅ​បណ្តោះអាសន្ន​ក្នុង​ដីចំការ​ឈ្មោះ ជា សៀក​ហុង​នៅ ក្នុងភូមិ​ចម្លង​រមាំង​លើ ឃុំ​អូរ​សំរិល​ស្រុក​សំឡូត​ខេត្តបាត់ដំបង បាន​បើកបរ​ត្រាក់ទ័រ​ចេញពី រោង​ចំការ​ពី​កើ​តទៅ​លិច​ដឹក​កម្មករ​ប្រមាណ​២០​នាក់​ដោយ​ខ្វះ​ការប្រុងប្រយ័ត្ន​បណ្តាល​ឲ្យ​ក្រឡាប់​ធ្វើ​ឲ្យ​របួសធ្ងន់​ស្ត្រី​ម្នាក់​ឈ្មោះ ឡោ ពូន រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ ខេត្តបាត់ដំបង និង​ស្លាប់​ម្នាក់​ឈ្មោះ ណុ​យ ភេទ​ប្រុស អាយុ​៤៧​ឆ្នាំ​រស់នៅ​ភូមិ​រកា ឃុំ​រកា ស្រុក​សង្កែ​ខេត្តបាត់ដំបង បន្ទាប់ពី​បាន​បញ្ជូន​ដល់​មន្ទីរ​បង្អែក​ខេត្តបាត់ដំបង​ទាំង​២​នាក់​គឺជា​ប្តី​ប្រពន្ធ​និង​គ្នា​បាន​ស្នាក់នៅ​ជា​បណ្តោះ​អាស​ន្ត​ក្នុង​ចំការ​ឈ្មោះ​ជា សៀក​ហុង ស្ថិត​ក្នុងភូមិ​ចម្លងរ​មាំ​ង លើ​ឃុំ​អូរ​សំរិល ស្រុក​សំឡូត ខេត្តបាត់ដំបង​។​
​បន្ទាប់​ហេតុការណ៍​នេះ​បានកើត​ឡើងមក​អ្នកបើកបរ​ត្រាក់ទ័រ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ពី​កន្លែងកើតហេតុ ។​
​ក្រោយ​ហេតុការណ៍​បាន​កើតឡើង​ក្រុម​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​ដើម្បី​ត្រួតពិនិត្យ និង​រៀប​ចំណំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​និង​នាំយក​រថយន្ត​បង្ក​ទៅ​រក្សាទុក​អធិការដ្ឋាន​ស្រុក​ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​នៅពេល​ក្រោយ​៕

14315733_1762773973961165_1582797313_o14285231_1762773920627837_843661332_o14340063_1762773923961170_718935271_o14285411_1762773977294498_292246614_o