ភ្នំពេញ៖ខណៈកំពុងជាប់ពន្ធនាគារព្រៃស មាជ សុវណ្ណារ៉ា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៤ បានសរសេរលិខិតផ្ទាល់ដៃមួយប្រកាសចេញពីពន្ធនាគារព្រៃស ធ្វើកូដកម្មបង្អត់អាហាររយៈ ពេល ៥ថ្ងៃ នៅក្នុងពន្ធនាគារចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៤ ទិវាសិទ្ធិមនុស្សអន្តរជាតិ ខួប៦៦ឆ្នាំ។
លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មានរបស់គណបក្សសង្គ្រោះជាតិ បានអះអាងថា ការធ្វើនេះដើម្បីប្រឆាំងនឹងនិទណ្ឌភាព ( ភាគគ្មានទោសពៃ ) នៅក្នុងសង្គមកម្ពុជា។
លោក មាជ សុវណ្ណារ៉ា ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៤ ពាក់ព័ន្ធនឹងបាតុកម្មរំដោះទីលានប្រជាធិបតេយ្យដែលកើតមានអំពើហិង្សារវាងបាតុករ និងក្រុមសន្តិសុខរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤។
សភាស៊ើបសួររបស់តុលាការសាលាឧទ្ធរណ៍ នឹងបើកសវនាការលើបណ្តឹងឧទ្ធរណ៍ សុំនៅក្រៅឃុំរបស់លោក មាជ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានព័ត៌មាន និងផ្សព្វផ្សាយរបស់គណបក្សសង្គ្រោះជាតិ នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៤៕ K.
លោក មាជ សុវណ្ណារ៉ា មន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ