ក្រសួងការពារជាតិប្តេជ្ញាអនុវត្តតាមបទបញ្ជាសម្តេចតេជោ
រាជធានីភ្នំពេញ៖ក្រសួងការពារជាតិបានចេញនូវសេចក្តីប្រកាសព័ត៌មានមួយកាលពីម្សិលមិញជម្រាបជូនសាធារណជនជាតិ និងអន្តរជាតិឲ្យបានជ្រាបថា ដោយប្រកាន់ភ្ជាប់នូវតួនាទីប្រកបដោយអព្យាក្រិតភាព ក្នុងកិច្ចការពារបូរណភាពទឹកដី ការពាររាជរដ្ឋាភិបាល ស្របច្បាប់ដែលប្រសូត្រចេញពីការបោះឆ្នោត ។
កងយោធពលខេមរភូមិន្ទ ប្តេជ្ញា អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងម៉ឺងម៉ាត់ និងប្រកបដោយប្រសិទ្ធិភាពខ្ពស់ ទោះស្ថិតនៅក្នុងតម្លៃណាក៏ដោយ ពេលវេលាណាក៏ដោយ ទំហំណាក៏ដោយនឹងទ្រង់ទ្រាយណាក៏ដោយ កងយោធពលខេមរភូមិន្ទប្រឆាំងដាច់ខាតចំពោះការប៉ុនប៉ងធ្វើមហាបាតុកម្មរបស់គណបក្សសង្គ្រោះជាតិ៕