អាជីវករខ្មែរយកទំនិញបិទផ្លូវ ព្រោះខឹងសមត្ថកិច្ចថៃចាប់ឲ្យបង់លុយម្នាក់៤ពាន់បាត
ខេត្តបន្ទាយមានជ័យ៖បើតាមអ្នកឆ្លើយឆ្លងព័ត៌មាននៅក្នុងផ្សាររោងក្លឿបានឲ្យដឹងថា នៅវេលាម៉ោងជាង២រសៀលថ្ងៃទី១៣ កញ្ញា ក្រុមអាជីវករលក់ដូរទំនិញនៅផ្សាររោងក្លឿបានយកទំនិញរបស់ខ្លួនបិទផ្លូវមិនឲ្យរថយន្តថៃចេញចូលឆ្លងព្រំដែនប៉ោយប៉ែតបន្ទាប់ពីអាជីវករខ្មែរ១២នាក់ទៀតបានត្រូវសមត្ថកិច្ចថៃចាប់ឲ្យបង់លុយម្នាក់ៗ៤ពាន់បាត។
សេចក្តីរាយការណ៍បានបន្តថា នៅវេលាមៅង២ និង៣០នាទីរសៀលថ្ងៃអង្គារដដែលសមត្ថកិច្ចខ្មែរបានទៅអន្តរាគមន៍បើកផ្លូវវិញ៕