គ.ជ.ប ទទួលពាក្យបណ្តឹង១៧ អំឡុងនៃដំណើរការ ចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ចេញផ្សាយឲ្យដឹងនៅថ្ងៃទី ១៤ ខែកញ្ញា ឆ្នាំ២០១៦នេះបានឲ្យដឹងថា គិតចាប់ពីថ្ងៃទី០១ដល់ ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦នេះក្នុងអំឡុងនៃដំណើរការចុះឈ្មោះបោះឆ្នោត គ.ជ.ប ទទួលបានពាក្យបណ្តឹងចំនួន១៧បណ្តឹង។
សេចក្តីជូនដំណឹងដដែលបញ្ជាក់ឲ្យដឹងថា ពាក្យបណ្តឹងទាំង១៧បណ្តឹង មានពាក្យបណ្តឹង ដាក់នៅក្រុមប្រឹក្សាឃុំ សង្កាត់ មានចំនួន ០៨បណ្តឹង និងដាក់មកនាយកដ្ឋានសេវាកម្មច្បាប់ និងវិវាទកម្មនៃ គណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត មានចំនួន ០៩បណ្តឹង៕