សំណុំរឿងស្ត្រីបឹងកក់៤នាក់ តុលាការនឹងបើកសាវនាការថ្ងៃទី១៩កញ្ញា
រាជធានីភ្នំពេញ៖សាលាដំបូងរាជធានីភ្នំពេញ នឹងបើកសវនាការលើសំណុំរឿងស្ត្រីបឹងកក់៤នាក់នៅព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៦ ខាងមុខនេះ។ ស្ត្រីបឹងកក់ទាំង៤នាក់ឈ្មោះ ទេព វន្នី បច្ចុប្បន្នកំពុងជាប់ពន្ធនាគារ និង៣នាក់ទៀតឈ្មោះ បូ ឆវី ឈ្មោះ គង់ ចន្ថា និងឈ្មោះ ហេង មុំ។
ស្ត្រីទាំង៤នាក់នេះជាប់ចោទពីបទ «ប្រមាថអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស និង បទប្រឆាំងអ្នករាជការសាធារណៈដោយមានស្ថានទម្ងន់ទោស ( ដោយបុគ្គលច្រើនរូបក្នុងឋានៈជាចារី សហចារី អ្នកផ្តើមគំនិត និង អ្នកសមគំនិត ) »៕