ក្រចេះ៖សមត្ថកិច្ចចម្រុះប្រដេញតាមចាប់រថយន្ដសាំយ៉ុង១គ្រឿងដឹកឈើរត់ចូលព្រៃក្រោយហាងបាយយីហោអូននាងត្រូវម្ចាស់ហាងជេរបាស់សក់ ហើយហាងបាយនោះមានទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៧ ស្ថិតនៅភូមិគោលាប់ ឃុំចង្រង់ ស្រុកចិត្តបុរីខេត្តក្រចេះកាលពីវេលមោង១០ព្រឹកថ្ងៃទី១៤ខែកញ្ញាឆ្នាំ២០១៦។
លោក ម៉ី វុទ្ធី នាយសង្កាត់រដ្ឋបាលព្រៃឈើថ្មក្រែបានឲ្យដឹងថា ក្រោយពីរថយន្ដនោះបានរត់ចូលព្រៃក្រោយហាងបាយយីហោអូននាងលោកបានសុំបានសុំយោបលពីលោកព្រះរាជអាជ្ញារងខេត្តដើម្បីចូលទៅចាប់រថយន្តនោះ តែនៅពេលលោកដឹកនាំកម្លាំងចូលទៅចាប់រត់យន្ដនោះម្ចាស់មិនចង់សហការទេថា រំខាន់ដល់ការលក់ដូររបស់គាត់ដោយយកលេសថា ភ្ញៀវមិនហានចូលហូបបាយថែមទាំងជេរបញ្ចោរសមត្ថកិច្ចទៀតផង។
ក្រោយពីឃាត់រថយន្ដនោះបាននៅក្នុងរថយន្ដនោះផ្ទុកឈើគ្រាក់ធ្នង់ចាស់ៗ ហើយលោក ម៉ី វុទ្ធី បានហៅម្ចាស់រថយន្ដមកធ្វើកិច្ចសន្យាមិនអោយដឹកឈើតទៅទៀតទេ បើសិនហ៊ានដឹកលោកនឹងចាត់ការតាមផ្លូវច្បាប់ហើយ។ ទន្ទឹមនោះលោកគ្រោងប្ដឹងម្ចាស់ហាងរូបនោះដែលបានជេរប្រមាថមកលើសមត្ថកិច្ច។
សមត្ថកិច្ចបានលើកឡើងថា រថយន្ដដឹកឈើឲ្យតែសមត្ថកិច្ចដេញបង្ក្រាបតែងតែរត់ចូលហាងបាយយីហោអូននាងនោះ បើសមត្ថកិច្ចហ៊ានចូលទៅតាមរថយន្ដដឹកឈើនោះត្រូវបានម្ចាស់ហាងស្ដីអោយ។
សមត្ថកិច្ចបន្ដទៀតថា កុំថាឡើយចូលក្នុងហាងតាមរថយន្ដសូមបីចតរថយន្ដនៅលើផ្លូវជាតិក្បែរហាងនោះ ឬឈប់រថយន្ដនៅផ្លូវជាតិមុខហាងនោះក៏មិនបានដែរ ម្ចាស់ហាងនោះតែងតែមកស្ដីឲ្យ ឬឈ្លោះជាមួយសមត្ថកិច្ចទៀតផង។
សូមបញ្ជាក់ថា ពេលកន្លងមកម្ចាស់ហាងរូបនេះត្រូវលោក សោម វុទ្ធីព្រះរាជអាជ្ញារងខេត្តក្រចេះបានណែនាំម្ដងរួចមកហើយឲ្យគាត់សហការជាមួយសមត្ថកិច្ចពេលសមត្ថកិច្ចតាមបង្ក្រាបរថយន្ដដឹកឈើល្មើសរត់ចូលក្នុងរបស់គាត់ តែគាត់ស្ដាប់បានតែមួយភ្លេតក្រោយមកដដែលនៅតែបន្ដការជេប្រមាថសមត្ថកិច្ចដដែល៕
សមត្ថកិច្ចគ្រោងប្តឹងម្ចាស់ហាងបាយយីហោ អូននាង ដែលរារាំងមិនចាប់រថយន្តដឹកឈើ