បញ្ជូន​ជនសង្ស័យ​ជួញដូរ​គ្រឿងញៀន​ម្នាក់​ទៅ​តុលាការ​ព្រឹក​នេះ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 15 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​កិច្ចប្រតិបត្តិការ​ចុះបង្ក្រាប​ករណី​ជួញដូរ​រក្សាទុក និង​ប្រើប្រាស់​ខុសច្បាប់​ដោយ​កម្លាំង​អធិការដ្ឋាន​ស្រុក​ថ្មគោល បាន​ឃាត់ខ្លួន​បញ្ជូន ជនសង្ស័យ​ចែកចាយ​នូវ​សារធាតុ​ញៀន​ខុសច្បាប់​ម្នាក់ និង​អ្នកប្រើប្រាស់​ចំនួន​១៩​នាក់​ទៅកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត​តាមផ្លូវ​ច្បាប់​។​
បើតាម​ការបញ្ជាក់​ពី លោក​វរសេនីយ៍ត្រី ផង់ សុភាព អធិការ​ស្រុក​ថ្មគោល​បាន​ឲ្យ​ដឹងថា ក្នុង​យុទ្ធនា​ការប្រឆាំង​គ្រឿងញៀន នៅ​ខេត្ត​បាត់​ដប​ង ដែល​អនុវត្តតាម​ផែនការ​និង​ដាក់ចេញ បទបញ្ជា​យ៉ាង​ម៉ឺងម៉ាត់​របស់ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ស ថេត​ស្នងការ​ន​នគរបាល​ខេត្តបាត់ដំបង និង​ស្នើសុំ គោលការណ៍​ឯកភាព យោបល់ ពី​លោក នួន សាន ព្រះ​រា​ជ្ញា​អម​សាលា​ដំបង​ខេត្តបាត់ដំបង​ក្នុងការ​បង្ក្រាប​ក្រុម​
​បទល្មើស ។​
​ជា​លទ្ធផល​ក្នុង​បទល្មើស​ជាក់ស្ដែង​កម្លាំង​ជំនាញ​បាន​បង្ក្រាប​ជនសង្ស័យ​និង​គ្រឿងញៀន​នេះដែរ​នៅ​ថ្ងៃទី​១៤ កញ្ញា ២០១៦​វេលា​ម៉ោង​១២ និង​០០​នាទី​ថ្ងៃត្រង់​កំលាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ថ្មគោល​និង​កំលាំង​នគរបាល​ប៉ុស្តិ​គោក​ឃ្មុំ​បាន​ចុះបង្ក្រាប​ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​នៅផ្ទះ​ឈ្មោះ​អាង​វ៉ាន​ឌឿ​ហៅ​ចាង​ភេទ​ប្រុស​អាយុ​២៤​ឆ្នាំ​នៅ​ក្រុមទី​១០ ភូមិ​គោក​ឃ្មុំ ឃុំ​គោក​ឃ្មុំ ស្រុក​ថ្មគោល​ខេត្តបាត់ដំបង​និង​បង្ក្រាប​នាំខ្លួន​អ្នកប្រើប្រាស់​សារធាតុ​ញៀន​បាន​ចំនួន​១៩​នាក់​ផងដែរ និង​ដកហូត​បាន​សំភារៈ​វត្ថុតាង​ថ្នាំញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​( ម៉ា​ទឹកកក Ice ) ចំនួន​២​កូន​ថង់​តូច និង​សម្ភារ ប្រើប្រាស់​មួយចំនួន​ដូចជា ដប់​ជក់​ថ្នាំញៀន​ចំនួន​២​ថង់​សំរាប់​ច្រកថ្នាំ​ចំនួន​៣​ដុំ​ដែកកេះ​ចំនួន​៨​កាំបិត​សាំ​រ៉ៃ​ចំនួន​២​ដើម ម៉ូតូ​អ្នកប្រើប្រាស់​ចំនួន​១២​គ្រឿង​ក្រោយពី​បាន​សួរនាំ និង​ស្តាប់​ការសារភាព​របស់ ជនសង្ស័យ​រួមទាំង វត្ថុតាង​បញ្ជូន​មកកាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តបាត់ដំបង​ដើម្បី​ចាត់ការ​បន្ត នៅ​តុលាការ​តាម​នីតិវិធី​៕

14329231_1763582763880286_1333683179_o14202837_1763582757213620_2133537377_o14349109_1763582760546953_1711831794_n