ប្រជាពលរដ្ឋខ្មែរជាង២លាននាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត
រាជធានីភ្នំពេញ៖យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបញ្ជាក់គិតត្រឹមម៉ោង៦ល្ងាចថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៦ ម្សិលមិញនេះមានប្រជាពលរដ្ឋខ្មែរចំនួន ២,០៥២,៩៦០នាក់ហើយបានទៅចុះឈ្មោះបោះឆ្នោត។
គួរបញ្ជាក់ថា ប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំឡើង ហើយមានសិទ្ធិចុះឈ្មោះបោះឆ្នោតមានចំនួនជាង៩.៦លាននាក់៕