ភ្នំពេញ៖ ប្រធានស្ថាប័នជាតិចំនួន ២ ដាច់ ដោយឡែកពីគ្នា ត្រូវបានលោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុក រលួយ (អ.ប.ព) ចេញសេចក្តីសម្រេចព្រមាន ចំពោះកំហុសឆ្គង ដែលអាក់ខានមិនបានព្រិតព្រៀងឱ្យបានម៉ត់ចត់នូវរបាយការណ៏ប្រើប្រាស់ថវិកាគម្រោង។
ប្រធានស្ថាប័នដែលត្រូវអង្គភាពប្រឆាំងអំពើពុករលួយធ្វើការព្រមាននោះគឺលោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម និងលោក ភី ឡង់ឌី ប្រធានមន្ទីរការងារ បណ្តុះបណ្តាល វិជ្ជាជីវៈ ខេត្តប៉ៃលិន ឱ្យបពា្ឈប់រាល់ការប្រព្រឹត្តធ្វេសប្រហែស ក្នុងការធ្វើរបាយការណ៏ប្រើប្រាស់ថវិកា។ កែប្រែនូវកំហុសឆ្គងរបសល់ខ្លួនឱ្យបានត្រឹមត្រូវ។ ជៀសវាងការប្រព្រឹត្តអំពើអសកម្ម និងអំពើមិនប្រក្រតីក្នុងការងារទៅថ្ងៃមុខ។ គោរពកាតព្វកិច្ចក្នុងការងារឱ្យបានម៉ត់ចត់និងត្រឹមត្រូវ។ បំពេញការងារដោយគោរពក្រមសីលធម៏មន្ត្រីរាជការ។ សហការយ៉ាងសកម្មជាមួយ អ.ប. ព ក្នុងការផ្លល់ព័ត៌មានលើករណីមិនប្រក្រតីសំដៅកាត់បន្ថយនិងទប់ស្កាត់អំពើរពុករលួយ ក្នុងស្មារតីទទួលខុសត្រូវខ្ពស់។
ក្នុងលិខិតនោះក៏បានបញ្ជាក់ថា បន្ចាប់ពីការព្រមានហើយ បើសាមីខ្លួនប្រព្រឹត្តខុសឆ្គងទៀត ដោយខកខានមិនបានបំពេញកាតព្វកិច្ចណាមួយ និងកាតព្វកិច្ចផ្សេងៗទៀតតាមច្បាប់ជាធរមាន អង្គភាពប្រឆាំងអំពើរពុលរលួយនឹងចាត់វិធានការតាមនីតិវិធី ៕ រដ្ឋា
លោកវេជ្ជបណ្ឌិត ហុក គីមចេង ប្រធានមជ្ឈមណ្ឌលជាតិផ្តល់ឈាម