គ្រាប់មីន និងគ្រាប់កាំភ្លើងចំនួន៧គ្រាប់ត្រូវបានប្រទះឃើញនៅក្បែរប្រាសាទបាណន់
ខេត្តបាត់ដំបង៖កម្លាំងរបស់ប៉ុស្តិ៍នគរបាលរដ្ឋបាលបាយដំរាំបានអោយដឹងថា ប្រជាពលរដ្ឋខណៈដើរកាច់អុសនៅវេលាម៉ោង១០.០៥នាទី ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ បានប្រទះឃើញគ្រាប់មីននិងគ្រាប់កាំភ្លើងមិនទាន់ផ្ទុះប្រភេទធ្ងន់ចំនួន៧គ្រាប់ដោយគ្រាប់មួយចំនួននៅមានប្រសិទ្ធនៅឡើយ ជាប្រភេទគ្រាប់ដែលនៅសេសសល់ពីសម័យសង្គ្រាម។
គ្រាប់មីននិងគ្រាប់កាំភ្លើងខាងលើរួមមានគ្រាប់មីនប្រភេទ៧២ចំនួន១គ្រាប់ គ្រាប់អ៊ឹម៧៩ចំនួន៣គ្រាប់និងគ្រាប់បែកដៃប្រភេទ១២៨២ ចំនួន៣គ្រាប់ ក្រោយមានការភ្ញាក់ផ្អើលសមត្ថកិច្ចបានរាយការណ៍ដល់មន្ត្រីជំនាញស៊ីម៉ាកយកទៅរក្សាទុករងចាំពេលវេលាកម្ទេចចោលបន្ត៕