នាំ​ឃាតករ ជួប សម្លាប់ មក​ឲ្យ​តុលាការ​សាកសួរ​បន្ថែម​ទៀត​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 16 September, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​នៅ​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​នេះ កម្លាំង​សមត្ថកិច្ច​បាន​នាំខ្លួន​ឃាតករ​ដៃដល់​ឈ្មោះ ជួប សម្លាប់ មក​សាលាដំបូង​រាជធានី​ភ្នំពេញ ដើម្បី​សាកសួរ​បន្ថែមទៀត ទាក់ទង​ការសម្លាប់​លោក កែម ឡី ។​
​គួ​រម្លឹកថា ជនដៃដល់​ដែល​ដាក់​រហ័ស​នាមខ្លួន​ឯង​ថា ជួប សម្លាប់ ត្រូវបាន​ចៅក្រម​ស៊ើបសួរ នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក សេង លាង សម្រេច​ឃុំខ្លួន​ជា​បណ្តោះអាសន្ន កាលពី​ថ្ងៃទី​១៣ ខែកក្កដា ឆ្នាំ​២០១៦ ដោយ​ចោទប្រកាន់​ចំនួន​២​ករណី ដែល​ធ្វើឱ្យ​រូបគេ​ប្រឈម នឹង​ការជាប់​ពន្ធនាគារ​មួយជីវិត​ក្នុងនោះ​ទី​១ ពីបទ​ឃាតកម្ម​គិតទុក​ជាមុន និង​ទី​២ ជា​បទ កាន់កាប់​អាវុធ​គ្មាន​ការអនុញ្ញាត​៕

suspected-855