សិស្ស​រៀន​វិទ្យាល័យ​ពីរ​ក្រុម​វ៉ៃ​គ្នា​ត្រូវបាន​សមត្ថកិច្ច​ក្របួច​ជាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 18 September, 2016 ក+ ក-

បាត់ដំបង​៖​ក្រុមយុវជន​ទំពាំង​ស្នង​ឫស្សី​២​ក្រុម​មាន​គ្នា​សរុប​២០​នាក់​ជិះ​ម៉ូតូ​៩​គ្រឿង ដែលជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ឯកជន​តែមួយ​បាន​ប្រមូល​ផ្តុំគ្នា​នៅមុខ​សាលាខេត្ត​បាត់ដំបង ហើយ​វ៉ៃ​គ្នា​លើ​សួន​សាធារណៈ​ជាប់​របង​មន្ទី​ទេសចរណ៍​ខេត្ត​។ ហេតុការណ៍​បង្ក​ការភ្ញាក់ផ្អើល​ដល់​ភ្ញៀវ​ទេសចរណ៍​ជាតិ ភ្ញៀវ​ទេសចរណ៍​អន្តរជាតិ និង​អ្នកធ្វើដំណើរ​នាំគ្នា​ឈប់​មើល​នៅវេលា​ម៉ោង​១៤ និង​៣០​នាទី​រសៀល​ថ្ងៃទី​១៦ ខែកញ្ញា ឆ្នាំ​២០១៦​។​
ក្រុមយុវជន​ទំពាំង​ស្នង​រស្សី​ចំនួន​២​ក្រុម មាន​គ្នា​សរុប​ចំនួន​២០​នាក់​ខាងលើនេះ ដោយ​ក្រុមទី​០១​ឈ្មោះថា​ក្រុម​(BeeMa)​មាន​គ្នា​ចំនួន​១០​នាក់ ស្រី​៧​នាក់ និង​ប្រុស​៣​នាក់​។ ក្រុមទី​២​មាន​ឈ្មោះថា ក្រុម​(Be.G.R)​មាន​គ្នា​ចំនួន​១០​នាក់​ដែរ ស្រី​ទាំង​១០​នាក់​។
ក្រុមយុវជន​ទំពាំង​ស្នង​ឫស្សី​ចំនួន​២​ក្រុម​ខាងលើ ជា​សិស្ស​រៀន​នៅ​វិទ្យាល័យ​ឯកជន​មួយ​(​ឈ្មោះ​បូ រ៉ា​) ស្ថិតនៅ​សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង​។​
ខ​ណះ​ពេល​កើតហេតុ​ភ្លា​មក​ម្លាំ​ក្រុម​បង្ការ​បង្ក្រាប ស្នងការ​នគ​បាល​ខេត្តបាត់ដំបង បាន​ចុះទៅ​ដល់​ហើយ​ឃាត់ខ្លួន​ក្រុមយុវជន​ទំពាំង​ស្នង​ឬ​ស្សី​ទាំង​២​ក្រុម​ខាងលើ នាំមក​កាន់​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល​ដើម្បី​ធ្វើការ​សាកសួរ​។​
ក្រុមទី​២​មាន​ឈ្មោះថា ក្រុម​(Be.G.R)​មាន​គ្នា​ចំនួន​១០​នាក់​ដែរ ស្រី​ទាំង​១០​ស្រី​ទាំងអស់​បាន​ប្រាប់ថា​៖ ពួកខ្លួន​ជា​ជនរងគ្រោះ ដែល​ក្រុមទី​០១​ឈ្មោះថា​ក្រុម​(BeeMa)​ហៅ​ឲ្យ​មកជួប នៅពេល​ពួកខ្លួន​មកជួប ក្រុម​(BeeMa)​នោះបាន​នាំគ្នា​ស្ទុះ​មក​វៃ​ពួកគេ​ដោយ​មិនដឹង​មូលហេតុ ហើយខ​ណះ​ពេល​កំពុង​ប្រតាយប្រតប់​គ្នា ពួកគេ​ក្រុម​(Be.G.R)​បាត់​ខ្សែ​រករ​មួយ​ខ្សែរ​តំលៃ​ប្រហែល​500$ ដុល្លា​អាមេរិក​ផងដែរ​។​
សូមបញ្ជាក់ថា​នៅវេលា​ម៉ោង​១៩ និង​០០​នាទី​យប់​ថ្ងៃ​ដដែល ខាង​នគ​បាល​ការិយាល័យ​ព្រហ្មទណ្ឌកំ​រឹត​ស្រាល បាន​និយាយថា ក្រុម​ក្មេង​ទាំង​២​ក្រុម​ខាងលើ ខាង​លោកស្នងការ មិនទាន់​បញ្ជា​រម​កថា ត្រូវ​ទុក​ឲ្យ​នៅ​សម្រាក​ទីនេះ​១​យប់​ឬ​យ៉ាងណាទេ ប៉ុន្តែ​ប្រហែលជា​អាច​ឲ្យ​វិលត្រឡប់​ទៅវិញ​ទាំងយប់​ច្រើនជាង ហើយ​អ្នករងគ្រោះ​ឲ្យ​ចាំ​ដាក់ពាក្យ​បណ្តឹង​ជាថ្មី​ម្តងទៀត​។​
បើទោះជា​យ៉ាងណាក្តី គ្រប់​មជ្ជ​ដ្ឋា​ន​ដែល​ឃើញ​ហេតុ​ការ​នោះ រួមទាំង​ភ្ញៀវ​ទេសចរណ៍​ផង និង​តាមរយ កាសែត​មេគង្គ​ប៉ុស្តិ៍​ស្នើ​ដល់ ឪពុក ម្តាយ និង អាណាព្យាបាល សិស្ស ជាពិសេស លោកគ្រូ អ្នកគ្រូ លោកនាយក​សាលា និង​លោក​ប្រធាន និង​លោក​អនុប្រធាន​មន្ទី អប់រំ​យុវជន និង​កីឡា ខេត្តបាត់ដំបង មេត្តា​គួ​រឹតបន្តឹង និង​ពន្យល់​ណែនាំ​បន្ថែម​ទៅលើ​ក្រុមយុវជន យុវនារី ទាំង​២​ក្រុម​ខាងលើនេះ​ឡើងវិញ​ផង កុំ​ឲ្យ​ថ្ងៃក្រោយ​ពួកគាត់​ធ្វើបែបនេះ​ទៀត​៕

14393790_1764482810456948_341039122_o14375395_1764482900456939_1853466509_o14375311_1764482853790277_892512928_o14360338_1764482857123610_478513705_o14339327_1764482880456941_283036064_o14339280_1764482973790265_1632084236_o14339272_1764482807123615_1368964276_o