ដោយ៖ប៉ែន សុផល
បាត់ដំបង៖ការតភ្ជាប់និងពង្រីកហេដ្ឋារចនាសម្ព័នតំបន់ប៉ូលសេដ្ឋកិច្ចពីទីក្រុងទៅកាន់ជនបទនិងទៅកាន់តំបន់ទេសចរណ៍ជាកត្ដាដ៍សំខាន់ក្នុងការអភិវឌ្ឍន៍ប្រទេសជាតិអោយកាន់តែរីកចំរើន។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជួនក្នុងពិធីសំណេះសំណាលជាមួយមន្ដ្រីក្រោមឱវ៉ាតក្នុងខេត្តបាត់ដំបងនាថ្ងៃទី១៩ ខែកញ្ញាបានលើកឡើងថា ការតភ្ជាប់ផ្លូវដែកនិងការពង្រីកផ្លូវថ្នល់អោយធំទូលាយងាយស្រួលក្នុងការធ្វើដំណើរទៅមកនិងឆាប់រហ័សពីតំបន់ប៉ូលសេដ្ធកិច្ចទៅកាន់បណ្ដាតំបន់ជនបទនិងតំបន់ទេសចរណ៍ជាការរួមចំណែកយ៉ាងសំខាន់លើការលើកស្ទួយប្រទេសអោយរីកចំរើន។ លោកបានបង្ហាញគំរោងធំៗមួយចំនួនក្នុងការតភ្ជាប់និងពង្រីកផ្លូវជាតិក្នុងប្រទេសមួយចំនួននៅដើមឆ្នាំ២០១៧ដូចជាប្រពន្ធ័ផ្លូវដែកពីប្រទេសថៃមកកាន់ខេត្តបាត់ដំបងពីបាត់ដំបងទៅកាន់ភ្នំពេញ ការស្ថាបនាផ្លូវគោករត់ល្បឿនលឿនដោយរថទៅចំំនួន២ខ្សែនិងមករថចំនួន២ខ្សែរតភ្ជាប់ពីទីក្រុងភ្នំពេញទៅកាន់ក្រុងព្រះសីហនុ។
ផ្លូវខ្សែបន្ទាប់ទៀតកំពុងដំណើរការសិក្សាពីខេត្តបាត់ដំបងចាក់ត្រង់ទៅកាន់ខេត្តសៀមរាបដែលកំណាត់ផ្លូវនេះធ្វើដំណើរចំណេញជិត១០០គីឡូម៉ែត្របើប្រៀបធៀបនិងផ្លូវបច្ចុប្បន្ន ផ្លូវខ្សែទី៣ស្ថាបនាពីខេត្តបាត់ដំបងទៅកាន់ខេត្តបន្ទាយមានជ័យដោយរត់ចំនួន៤គន្លង ទៅ២ មក២និងត្រូវបើកការដ្ឋានសាងសង់នៅបំណាច់ឆ្នាំ២០១៦ជាប្រាក់កម្ចីរបស់ប្រទេសជប៉ុននិងផ្លូវខ្សែទី៤ ប្រភេទរថល្បឿនលឿនដូចគ្នាពីខេត្តបាត់ដំបងទៅតំបន់កាន់ព្រែកក្ដាម។
លោកទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានគូសបញ្ជាក់ដែរថា វិស័យសាធារណះការនិងដឹកជញ្ជូនក៍មានការវិវឌ្ឍន៍លឿនផងដែរតាមប្រពន្ធ័បច្ចេកវិទ្យាទំនើបដូចជាការគ្រប់គ្រងទិន្នន័យរថយន្ដនិងម៉ូតូច្បាស់លាស់ មានសេវាផ្ដល់ពត៌មានតាមប្រព័ន្ធSMSក្នុងទូរសព្ទ័ដៃ ទទួលធ្វើឆៀកតាមរថយន្ដចល័ត ការត្រួតពិនិត្យរថយន្ដដឹកលើសទម្ងន់កំណត់ដោយរថយន្ដចល័យទៅដល់ទីតាំងធ្វើអាជីកម្មជាដើម៕
ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធពីទីក្រុងទៅជនបទ និងតំបន់ទេសចរណ៍ជាកត្ដាចំបងក្នុងការអភិវឌ្ឍន៍សង្គមជាតិ