ដោយ៖បញ្ញា
ភ្នំពេញ៖ស្ត្រីកម្មការិនីរោងចក្រម្នាក់មានផ្ទៃពោះ៣ខែត្រូវក្រុមចោរដៃស្អិត២នាក់ជិះម៉ូតូមួយគ្រឿងធ្វើសកម្មភាពឆក់កាបូបបានសម្រេចដោយគ្មានខ្លាចញញើតពីសមត្ថកិច្ចឡើយ រួចជិះគេចខ្លួនបាត់ដោយសុវិត្ថភាព។ ហេតុការណ៍នេះកើតឡើនៅវេលាម៉ោង៩ព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចក្បែរផ្សារព្រៃទាសង្កាត់ចោមចៅខ័ណ្ឌពោធិ៍សែនជ័យ។
ស្រី្តដែលជាជនរងគ្រោះឈ្មោះ ម៉ាក់ ជេនី អាយុ២៤ឆ្នាំ មុខរបររោងចក្រ ស្នាក់នៅផ្ទះជួលភូមិព្រៃទាសង្កាត់ចោមចៅ ដែលមានស្រុកកំណើតនៅភូមិបេងឃុំព្រៃពងស្រុកកំពង់ត្របែកខេត្តព្រៃវែង។
តាមការរៀបរាប់ពីស្ត្រីរងគ្រោះខាងលើបានអោយដឹងថាមុនពេលកើតហេតុខ្លួនបានធ្វើដំណើរពីផ្ទះទៅផ្សារដោយមានស្ពាយកាបូបជំហៀងទិញហូបរួចក៏ដលរត្រលប់មកផ្ទះវិញ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ម៉ូតូឌ្រីស C125 មួយគ្រឿងគ្មានស្លាកលេខ បានធ្វើសកម្មភាពឆក់កាបូបនោះហើយអូសនឹងដីប្រមាណជាង៥ម៉ែត្រទើបបានរួចជិះគេចខ្លួនបាត់ស្រមោល។
នៅក្នុងកាបូបនោះមានលុយខ្មែរជាង២០ម៉ឺនរៀល និងដុល្លា៤០ដុល្លារ ទូរស័ព្ទ SAMSUNGមួយគ្រឿង។
ក្រោយកើតហេតុស្ត្រីរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលចោមចៅដើម្បីស្រាវជ្រាវចាប់ជនសង្ស័យមកផ្តន់ទាទោសតាមច្បាប់៕