ពលរដ្ឋបិទផ្លូវជាតិលេខ៤តវ៉ានឹងការប្រើកម្លាំងប្រដាប់អាវុធរុះរើផ្ទះ
ខេត្តព្រះសីហនុ៖នៅព្រឹកនេះ ប្រជាពលរដ្ឋប្រមាណ៤០នាក់ ស្ថិតនៅភូមិ១ សង្កាត់លេខ១ ក្រុងព្រះសីហនុ ក្នុងតំបន់ក្បាលឆាយ បានប្រមូលផ្តុំគ្នា បិទផ្លូវ ដើម្បីតវ៉ាជាមួយអាជ្ញាធរខេត្តដែលបានប្រើប្រាស់កម្លាំង ប្រដាប់អាវុធរុះរើផ្ទះរបស់ពួកគាត់ ។
ប្រជាពលរដ្ឋអះអាងថាពួកគាត់មិនដកថយនោះឡើយ ប្រសិនបើពុំមានដំណោះស្រាយដោយយុត្តិធម៌នោះ៕