កំណាត់ផ្លូវជាតិលេខ៤ចំណុចឃុំត្រពាំងកងរងការជន់លិច
ខេត្តកំពង់ស្ពឺ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ កំណាត់ផ្លូវជាតិលេខ៤ នៅចំណុចមុខរោងចក្រសាវីណា ស្ថិតនៅភូមិត្រពាំងអំពិល ឃុំត្រពាំងកង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ បានរងការលិចលង់យ៉ាងខ្លាំង បន្ទាប់ពីមានភ្លៀងធំមួយយប់ទល់ភ្លឺ នៅខេត្តកំពង់ស្ពឺ។
សេចក្តីរាយការណ៍បញ្ជាក់ថា រហូតដល់ពេលនេះ កំណាត់ផ្លូវនោះនៅតែបន្តលិចលង់ បណ្តាលឱ្យមានការកកស្ទះចរាចរណ៍ដែលមិនអាចឱ្យប្រជាពលរដ្ឋធ្វើដំណើរបាន៕