ព្រឹកនេះគណៈរដ្ឋមន្ត្រីបើកកិច្ចប្រជុំពេញអង្គពិភាក្សាលើរបៀបវារៈចំនួន៣
រាជធានីភ្នំពេញ៖នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជាអញ្ជើញចូលរួមបើកកិច្ចប្រជុំពេញអង្គគណៈមន្ត្រីដើម្បីពិភាក្សាលើរបៀបវារៈដូចខាងក្រោម៖
១៖ សេចក្ដីព្រាងច្បាប់ ស្តីពីវិសោធនកម្មមាត្រា៨ មាត្រា៤០ មាត្រា៤១ មាត្រា៤៨ មាត្រា៧៥ មាត្រា៧៧ មាត្រា៨២ មាត្រា៩០ នៃច្បាប់ស្តីពីចរាចរណ៏ផ្លូវគោក។
២៖ ឯកសារគោលនយោបាយ ស្តីពីការអភិវឌ្ឍយន្តការភាពជាដៃគូររវាងរដ្ឋ និងឯកជនសម្រាប់គ្រប់គ្រងគម្រោងវិនិយោគសាធារណៈ ២០១៦-២០២០។
៣៖ បញ្ហាផ្សេងៗ៖ សំណើសុំការយល់ព្រមពីគណៈរដ្ឋមន្ត្រី ដើម្បីសុំសច្ចាប័ន ពីស្ថាប័ននីតិប្បញ្ញត្តិលើ «កិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីការប្រែប្រួលអាកាសធាតុ» ដែលនឹងប្រព្រឹត្តទៅនៅទីស្ដីការនាយករដ្ឋមន្ត្រី៕