ព្រឹកនេះក្រសួងនឹងធ្វើសន្និសីទបង្ហាញមុខក្រុមបោកគ្រាប់បែក
រាជធានីភ្នំពេញ៖យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា នៅម៉ោង៩ និង៣០ព្រឹក ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៦នេះ នាយកដ្ឋានព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នឹងធ្វើសន្និសីទកាសែទមួយ ដើម្បីបង្ហាញមុខក្រុមជនដៃដល់ ក្នុងករណីបោកគ្រាប់បែក នៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០១៦៕