ដោយ៖ប៉ែន សុផល
បាត់ដំបង៖លោកសំ វីឡុង មេបញ្ជាការមូលដ្ឋានអាវុធហត្ថក្រុងបាត់ដំបងបានអោយដឹងថា ក្នុងការបង្ក្រាបករណីជួញដូរសារធាតុញៀនដែលធ្វើឡើងនៅរំលងអធ្រាត្រថ្ងៃទី២១ ឈានចូលថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៦នេះ កម្លាំងជំនាញឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់រួមទាំងសារធាតុញៀនមួយចំនួនផងដែរដែលជនសង្ស័យមានបំណងចែកចាយទៅកាន់ទីផ្សារនៅក្នុងចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង។
ប្រតិបត្តិការបង្ក្រាបខាងលើសមត្ថកិច្ចរឹបអូសបានសារធាតុញៀនប្រភេទម្សៅក្រាមពណ៌សថ្លា ហៅម៉ាទឹកកកចំនួន ០៤កញ្ចប់រូចមានទម្ងន់១,៣១ក្រាមនិងសម្ភារះជក់ថ្នាំញៀនមួយចំនួនទៀត។
ជនសង្ស័យឈ្មោះ ឈិន សុភ័ក្ត្រ ភេទប្រុស អាយុ២៤ ឆ្នាំនិងឈ្មោះ ណាន ពោះ ភេទប្រុស អាយុ១៩ ឆ្នាំ ទាំងនាក់មានមុខរបរមិនពិតប្រាកដ រស់នៅភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងនិងខេត្តបាត់ដំបង ។
ជនសង្ស័យនឹងវត្ថុតាងត្រូវបានឃាត់ និងរក្សាទុករៀបចំសំណុំរឿងដើម្បីបញ្ជូនអនុវត្តន៍បន្ត៕