ប្រធាន​មន្ទីរ​ធនធានទឹក​ខេត្តបាត់ដំបង​រង​ការចោទប្រកាន់​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​តា​ក្រី
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​លោក ឡុង ផលគុណ ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម​ខេត្តបាត់ដំបង​បាន​រង​ការចោទប្រកាន់​ពី​ឈ្មួញ​ម្នាក់​ដែល​អះអាងថា ជា​តំណាង​ប្រជាពលរដ្ឋនៅក្នុង​ឃុំ​តា​ក្រី ស្រុក​កំរៀង​កន្លងទៅ​ថ្មីៗ ថា លោក​ប្រធាន​មន្ទីរ​រូបនេះ​មិនបាន​ធ្វើតាម​ការសន្យា​ថា ផ្តល់​ម៉ាស៊ីនបូមទឹក​ចំនួន​០២​គ្រឿង​ឲ្យ​ខ្លួន​ជា​តំណាង​ពលរដ្ឋ​ខ្ចី​ប្រើ​។​
​ការចោទប្រកាន់​នេះ​នៅ​ខណៈដែល​តំណាង​ពលរដ្ឋ​រូប​នោះបាន​ទម្លាយ​រឿង​ស្តារ​ប្រឡាយ​ចាស់​ដែលមាន​ចម្ងាយ​ដល់​ទៅ​៦.០០០​ម៉ែត្រ​ហើយ​អស់​ទឹកប្រាក់​ចំនួន​៧០.០០០​ដុល្លារ​អាមេរិក​ដែលជា​ថ្លៃឈ្នួល​។
​លើ​បញ្ហា​នេះ​លោក​មេឃុំ​តា​ក្រី​បាន​ប្រាប់​ដល់​មេគង្គ​ប៉ុស្តិ៍​កាលពី​ម្សិលមិញ​ថា រឿង​ស្តារ​ប្រឡាយ​ក្នុង​ឃុំ​លោក​ដែលមាន​ចម្ងាយ​៦.០០០​ម៉ែត្រ​នេះ​លោក​មិន​បានដឹង​ទេ​លោ​កថា ទំនងជា​ការធ្វើជា​លក្ខ​ណៈ​ឯកជន​ប៉ុណ្ណោះ​។​លោក​បន្តថា បើជា​ផ្លូវរដ្ឋ​លោក​គួរ​ត្រូវបាន​គេ​ប្រាប់​ឲ្យ​បានដឹង​ក្នុងការ​សហការ​។ សម្តី​របស់លោក​មេឃុំ​ប្រហាក់ប្រហែល​នឹង​លោក​ប្រធាន​មន្ទីរ​ដែរ​ដោយ​លោក​ប្រធាន​មន្ទីរ​រូបនោះ​បានបញ្ជាក់​នៅ​ថ្ងៃ​ដដែល​នេះដែរ​ថា មាន​ឈ្មួញ​ម្នាក់​ដោយ​មិន​បញ្ជាក់​ឈ្មោះថា មកជួប​លោក​ដល់​មន្ទី​រ​សុំ​ជួល​ឲ្យ​ខាង​មន្ទីរ​ស្តារ​ប្រឡាយ​០១​ខ្សែ​ដែល​ឋិត​ក្នុង​ឃុំ​ខាងលើ​ដែលមាន​ប្រវែង​៦.០០០​ម៉ែត្រ​បន្ទាប់ពី​មានការ​ជំនួប​គ្នា​រួចមក​លោក​ផលគុណ​ប្រធាន​មន្ទីរ​ក៏បាន​ឯកភាព​រួច​ឲ្យ​មន្ត្រី​ជំនាញ​របស់លោក​ចុះទៅ​សិក្សា​រួច​វាយតម្លៃ​ទៅលើ​ការស្តា​នោះ​រួចរាល់​ទើប​ចាប់ផ្តើម​ធ្វើ​លោក​បន្តថា​ចំនួន​ទឹកប្រាក់​នោះ​មិនបាន​ស្តារ​ទាំងស្រុង​បានទេ​បានតែ​ជាង​ពាក់កណ្តាល​ប៉ុណ្ណោះ​។ លោក​ថា បើសិនជា​ឈ្មួញ​នោះ​ចង់​ធ្វើ​បន្ត​ទាល់តែ​ឲ្យ​ថវិការ​បន្ថែម​ទើប​ធ្វើទៅបាន​លោក​បានបញ្ជាក់​ផងដែរ​ថា​លោក​មិនបាន​ដឹងថា​ជា​ប្រាក់​របស់​ប្រជាពលរដ្ឋ​ណាខ្លះ​ទេ​ព្រោះ​ពេល​មក​ជួល​និង​ប្រគល់​ប្រាក់​ឲ្យ​ខាង​លោក​មានតែ​ឈ្មួញ​ម្នាក់​ទេ​ដែល​មក​ធ្វើ​បែបបទ​ឯកសារ​ជាមួយគ្នា​រីឯ​ម៉ាស៊ីនបូមទឹក​០២​គ្រឿង​ថា ឲ្យ​ខ្ចី​ប្រើ​នោះ​លោក​ទទួលស្គាល់​តែ​អ្នក​ខ្ចី​ត្រូវមាន​លិខិត​ត្រឹមត្រូវ​ពី​អាជ្ញាធរ​ទើប​លោក​ឲ្យ​ខ្ចី​ហើយ​និង​មាន​កិច្ចសន្យា​សម្រាប់​ទទួលខុសត្រូវ​ផងដែរ​បើសិនជា​បាត់បង់​ឬ​ខូចខាត​អ្នកណា​ទទួលខុសត្រូវ​ចុងក្រោយ​លោក​បញ្ជាក់ដែរថា​លោក​មាន​ឯកសា​ត្រឹមត្រូវ​ការស្តា​ប្រឡាយ​នេះ​គឺជា​រឿង​ឯកជន​របស់​បុគ្គល់​មិនមែន​ក្នុងនាម​ជាការ​ងារ​រដ្ឋ​នោះទេ​៕

14469417_1766992836872612_635441673_n