ចរន្តអគ្គិសនី​ឆក់​ស្ត្រី​ម្នាក់​ស្លាប់ ពេល​ទៅធ្វើ​ម្ហូប​នៅផ្ទះ​បាយ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 24 September, 2016 ក+ ក-

ខេត្តពោធិ៍សាត់​៖ស្ត្រី​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង គ្រា​ដែល​យកដៃ​កាន់​ស័ង្កសី​ពេល​ទៅធ្វើ​ម្ហូប​នៅផ្ទះ​បាយ ដែល​ហេតុការណ៍​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៦ និង​៤៥​នាទី​ល្ងាច ថ្ងៃទី​២៣ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្ទះបាយ​ស្ត្រី​រងគ្រោះ ស្ថិតក្នុង​ភូមិ​វត្ត​ពោធិ៍​ទី​១ ឃុំ​អន្លង់​វិល ស្រុក​កណ្តៀង ខេត្តពោធិ៍សាត់​។​
​អធិការនគរបាល​ស្រុក​កណ្តៀង លោក លីវ សេង​ហ៊ីម បាន​និយាយថា ស្ត្រី​វ័យក្មេង​ដែល​ឆ្លង​ចរន្តអគ្គិសនី​តាមរយៈ​ស័ង្កសី​ឆក់​ស្លាប់​នោះ​ឈ្មោះ ប៉ក់ ហា​នី​រ៉ូ​ស្សា ភេទ​ស្រី អាយុ​២៣​ឆ្នាំ ជនជាតិខ្មែរ រស់នៅ​ភូមិ​ឃុំ​កើតហេតុ​ខាងលើ​។​
​លោក​អធិការ​បន្ដថា មុនពេល​កើតហេតុ ស្ត្រី​រងគ្រោះ​បាន​ទៅធ្វើ​ម្ហូប​នៅផ្ទះ​បាយ ហើយ​បាន​យកដៃ​កាន់​នឹង​ស័ង្កសី ពេល​ប៉ះ​ទៅ​ស្រាប់តែ​ឆ្លង​ចរន្តអគ្គិសនី​តាមរយៈ​ស័ង្កសី ឆក់​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង​កើតហេតុ​តែម្តង​។ ក្រោយពេល​កើតហេតុ ក្រុមគ្រួសារ​ក៏បាន​ព្យាយាម​បញ្ជូន​ស្ត្រី​រងគ្រោះ​ទៅ​មណ្ឌល​សុខភាព តែ​ជា​អកុសល​ស្ត្រី​រងគ្រោះ​បាន​ស្លាប់បាត់​បង់ជីវិត​ទៅហើយ​។​
​បច្ចុប្បន្ន​សាកសព​ស្ត្រី​រងគ្រោះ ត្រូវបាន​សមត្ថកិច្ច​ប្រគល់ឱ្យ​ក្រុមគ្រួសារ ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

fn-2016-09-24-08-13-02-0