ព្រឹកនេះ! បន្តសាកសួរជនសង្ស័យករណីបំផ្ទុះគ្រាប់បែក
រាជធានីភ្នំពេញ៖តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៦នេះ បានបន្តការសាកសួរលើជនសង្ស័យ៥នាក់បន្ថែម ពាក់ព័ន្ធករណីបំផ្ទុះគ្រាប់បែកនៅលើផ្លូវ១៦៣ សង្កាត់បឹងកេងកងទី៣ ខណ្ឌចំការមន រាជធានីភ្នំពេញម្តងទៀត។
គួរបញ្ជាក់ថា ពីម្សិលមិញតុលាការបានសម្រេចឃុំខ្លួនជនសង្ស័យ៣នាក់ ក្នុងចំណោម៨នាក់ ពាក់ព័ន្ធនឹងបទល្មើស ប៉ុនប៉ងឃាតកម្ម តាមមាត្រា២៧និង១៩៩នៃក្រមព្រហ្មទណ្ឌ។
ជនសង្ស័យ៨នាក់នោះមានជនដៃដល់ មេខ្លោង និងអ្នកផ្សំគំនិតដែលក្នុងនោះក៏មានជនជាតិវៀតណាម៣នាក់ដែរ ដែលត្រូវបានក្រសួងមហាផ្ទៃបង្ហាញមុខនៅព្រឹកម្សិលមិញ មុនពេលបញ្ជូនទៅកាន់តុលាការក្រុងភ្នំពេញ៕