គណៈកម្មការបច្ចេកទេសបន្តពិភាក្សាការដំឡើងប្រាក់ឈ្នួលកម្មករ
រាជធានីភ្នំពេញ៖នៅព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦នេះ គណៈកម្មការបច្ចេកទេសត្រីភាគីនឹងបើកការពិភាក្សាអំពីការដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករកាត់ដេរ និងផលិតស្បែកជើង សម្រាប់ឆ្នាំ២០១៧ បន្តទៀតនៅក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។
កាលពីថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៦ ភាគីថៅកែរោងចក្រ បានយល់ព្រមដាក់តួលេខថ្មី ១៤៦.៣៧ដុល្លារ។ ចំណែកឯភាគីខាងសហជីពក៏ទម្លាក់តួលេខរបស់ខ្លួនមកនៅត្រឹម ១៧៧.៥៩ដុល្លារផងដែរ។ ប៉ុន្តែទោះជាយ៉ាងណា តួលេខទាំងពីរនេះ នៅមានគម្លាតពីគ្នាឆ្ងាយនៅឡើយ៕