បងប្អូន​ជីដូនមួយ​២​នាក់​ត្រូវ​រថយន្ត​ដឹក​ដី​បុក​ស្លាប់​ម្នាក់ របួសធ្ងន់​ម្នាក់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

​ដោយ​៖​បញ្ញា​
​ភ្នំពេញ​៖​រថយន្ត​ដឹក​ដី​បុក​បងប្អូន​ជីដូនមួយ​ស្លាប់​ម្នាក់​និង​របួសធ្ងន់​ប៉ើង​ធ្លាក់​ប្រឡាយ ដែល​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ​នេះ​កើតឡើង​នា​ល្ងាច​ថ្ងៃទី​២៤ ខែកញ្ញា ឆ្នាំ​២០១៦ ចំណុច​ភូមិ​ព្រៃ​កី សង្កាត់​ភ្លើង​ឆេះ​រទេះ​ខ័​ណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​ជនរងគ្រោះ​ត្រូវបាន​ស្គាល់​ថា​បុរស​ឈ្មោះ​នឹម​ប៊ុនលី​អាយុ​២៥​ឆ្នាំ​មុខរបរ​កម្មករសំណង់​បាន​ស្លាប់ បច្ចុប្បន្ន​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រៃទា​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​និង​មាន​ស្រុកកំណើត​នៅ​ឃុំ​ស្នំ​ក្រពើ ភូមិ​ក្រាំង​កណ្តាល ស្រុក​គងពិសី ខេត្តកំពុងស្ពឺ និង​ប្អូនស្រី​ជីដូនមួយ​របស់គាត់​ឈ្មោះ​ខាត់​ចាន់​រី​អាយុ​១៨​ឆ្នាំ​មុខរបរ​កម្មការិនី​រោងចក្រ​បាន​របួស​ធ្ងន់ធ្ង​រ​។​
​ប្រភពពី​កន្លែងកើតហេតុ​បានឱ្យដឹងថា​គេ​ឃើញ​បុរស​ស្ត្រី​២​នាក់​ជា​បងប្អូនជីដូន​មួយ​ជិះ​ម៉ូតូ​C125​មួយគ្រឿង​ស្លា​លេខ​ភ្នំពេញ​1FC-2130​ធ្វើដំណើរ​ក្នុងទិសដៅ​ពី​ជើង​ទៅ​ត្បូង​ខណៈ​មកដល់​ចំណុចកើតហេតុ​ស្រាប់​តែមាន​រថយន្ត​ដឹក​ដី​១​គ្រឿង​បើក​ក្នុង​ទិស​ដី​ពី​ត្បូង​ទៅ​ជើង​បញ្ច្រាស់ទិស​គ្នា​បាន​វ៉ា​ជេ​ង​រថយន្ត​មួយគ្រឿង​ទៀត​ជ្រុល​បុក​មួយ​ជនរងគ្រោះ​បណ្តាលឱ្យ​ស្លាប់​បុរស​ម្នាក់​និង​ស្ត្រី​ម្នាក់​ប៉ើង​ធ្លាក់​ប្រឡាយ​រងរបួស​ធ្ងន់​។​
​ក្រោយពេល​កើតហេតុ​អ្នកបើករថយន្ត​មិនបាន​នៅ​ទទួលខុសត្រូវ​ទេ​គឺ​បាន​រត់គេចខ្លួន​បាត់ស្រមោល​ដោយ​ទុក​រថយន្ត​នៅ​កន្លែងកើតហេតុ សមត្ថកិច្ច​បានធ្វើការ​វាស់វែង​រួច ស្ត្រី​រងរបួស​ធ្ងន់​បាន​សង្គ្រោះបន្ទាន់ សព​ប្រគល់អោយ​គ្រួសារ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14454512_1768192610085968_1535448620_n 14459072_1768192623419300_679561401_n 14459747_1768192616752634_76062639_n