បាត់​ប្តី​តាំង​មួយ​យប់ ​អ្នក​ច្រូតស្មៅ​គោ​ប្រទះឃើញ​លង់ទឹក​ស្លាប់​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 26 September, 2016 ក+ ក-

​ភ្នំពេញ​៖​បុរស​អ្នកលក់​ចេកជៀន​ម្នាក់​បាន​លង់ទឹក​ស្លាប់ចោល​ប្រពន្ធ​និង​កូន​៣​នាក់​អោយ​ទ្រហោយំ​ទ្រហឹង​សព​បុរស​កំសត់​ខាងលើនេះ​ត្រូវបាន​អ្នក​ច្រូតស្មៅ​គោ​ប្រទះឃើញ​នៅវេលា​ម៉ោង​៤ និង​៨​នាទី​ល្ងាច​ថ្ងៃទី​២៦ ខែកញ្ញា ឆ្នាំ​២០១៦ នៅ​ចំណុច​វាលស្រែ​ភូមិ​ចំការ​ត្បែង​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​។​
​សមត្ថកិច្ច​បានឱ្យដឹង​ថា​សព​ជនរងគ្រោះ​ឈ្មោះ ច​យ នូ អាយុ​៤១​ឆ្នាំ​មុខរបរ​លក់​ចេកជៀន​នៅ​ផ្សារ​ថ្នល់ទទឹង​រស់នៅ​ភូមិ​ចំការ​ត្បែង​សង្កាត់​សំរោងក្រោម​ខណ្ឌ​ពោធិ៍​សែន​ជ័យ​មានកូន​៣​នាក់​ប្រុស​១​ស្រី​២​និង​ប្រពន្ធ​ឈ្មោះ​សំ មឿ​ន​អាយុ​៣៧​ឆ្នាំ​។​
​បើតាម​ប្រពន្ធ​សព​ជនរងគ្រោះ​បានឱ្យដឹង ពួកគាត់​បាន​ចាក​ចេញពី​ស្រុកកំណើត​ទៅរក​ស៊ី​លក់​នំ​ចេកជៀន​នៅ​ផ្សារ​ថ្នល់ទទឹង​និង​បាន​មកលេង​ស្រុក​វិញ​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ​ដោយ​យកលុយ​និង​សំភារៈ​ដើម្បី​ជូន​ម្តាយ​ឪពុក​លុះ​មកដល់​ម៉ោង​១២​យប់​រំលង​អ​ធ្រា​ត​ជនរងគ្រោះ​ក្រោក​ដើរ​ចុះពីលើផ្ទះ​ដោយ​មិនដឹងថា​គាត់​ទៅណា​នោះទេ​បាត់​ឈឹង​ផ្អើល​អ្នកផ្ទះ​នាំគ្នា​តាមរក​តែ​រក​មិនឃើញ​លុះ​មកដល់​ម៉ោង​កើតហេតុ​មាន​អ្នក​ច្រូត​ម្នាក់​ទៅ​ច្រូតស្មៅ​ក៏​ប្រទះឃើញ​សព​បុរស​ខាង​លង់ទឹក​នៅក្នុង​គុម្ព​ស្មៅ​កណ្តាលវាល​តែ​ស្រែ​បង្ក​ការភ្ញាក់ផ្អើល​ប្រពន្ធ​កូន​ស្រែ​ទ្រ​ហ៊ោ​យំ​ទ្រហឹង​។​
​បច្ចុបន្ន​សព​បុរស​ខាងលើ​ត្រូវបាន​បងប្អូន​ដឹកយក​មក​វត្ត​ដើម្បី​ធ្វើបុណ្យ​តាម​ប្រពៃណី​៕

14508526_1768379990067230_1498586860_n14470734_1768380083400554_516937469_n14459836_1768380006733895_102644471_n14483509_1768379996733896_2007649549_n