ដោយ៖ប៉ែន សុផល
បាត់ដំបង៖យោងតាមរបាយការណ៍របស់លោក ប៉ាង ហៀង អធិការក្រុងបាត់ដំបងបានអោយដឹងថា ហេតុការណ៍ឆក់ខ្សែភ្លើងនេះបណ្តាលមកពីជនរងគ្រោះតខ្សែភ្លើងប្រើប្រាស់នៅក្នុងផ្ទះរបស់ខ្លួនខុសលក្ខណះបច្ចេកទេសដោយមិនបានបិទបារ៉ែតភ្លើងជាមុនទាំងខ្លួនមិនមែនជាអ្នកជំនាញ ជាហេតុបណ្តាលអោយឆក់យ៉ាងដំណំ រួចរត់ទៅវាលស្រែក្រោយផ្ទះកាយភក់កប់ខ្លួនឯងដើម្បីសម្រួលការសង្គ្រោះបឋមសម្រាលការប៉ះពាល់ហើយបន្ទាប់ពីមានការភ្ញាក់ផ្អើលឆោរឡោឡើងអ្នកស្រុកបាននាំគ្នាបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តដើម្បីសង្គ្រោះបន្ទាន់ជាលើកទី២។
ជនរងគ្រោះមានឈ្មោះ វេង ស្រស់ភេទប្រុស អាយុ២៥ឆ្នាំ នៅក្រុមទី៣៣ក្នុង
ភូមិអូរចារ សង្កាត់អូរចារ ក្រុងនិងខេត្តបាត់ដំប។
លោកអធិការក្រុងបន្តរថា មកដល់ពេលនេះជនរងគ្រោះក្រោយការសង្គ្រោះបន្ទាន់តាមបែបបូរាណដោយខ្លួនឯងពិសេសការសង្គ្រោះពីក្រុមគ្រួពេទ្យបានធូរស្រាលនិងរួចផុតពីសេចក្តីស្លាប់ហើយ៕