ខេត្តកណ្តាល៖ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រើប្រាស់កម្លាំងច្រើននាក់ ដើម្បីបានបន្តប្រតិបត្តិការទ្រង់ទ្រាយធំ ចុះទៅបង្ក្រាបបទល្មើសនេសាទ របស់ជនជាតិវៀតណាម យ៉ាងច្រើនដែលបានដាក់រាយប៉ាយនៅលើផ្ទៃទឹក ក្នុងភូមិសាស្ត្រស្រុកកោះធំ ។
អធិការនគរបាលស្រុកកោះធំ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា «ប្រតិបត្តិការនេះ បានធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីសំណាក់អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ស្នងការ ព្រមទាំងការសម្របសម្រួលពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ក្រោយទទួលព័ត៌មានថា បទល្មើសនេសាទជាច្រើនរបស់ជនជាតិវៀតណាម បានចូលមកនេសាទខុសច្បាប់» ។ លោកបន្តថា ការប្រមូលកម្លាំងបង្ក្រាបច្រើនបែបនេះ ដោយហេតុថា តំបន់នោះជាទីតាំងបទល្មើសស្មុគស្មាញ ទី២កន្លែងធ្លាប់មានការប្រឆាំងបកមកលើកម្លាំងសមត្ថកិច្ច ។ ទន្ទឹមនោះយើងទទួលព័ត៌មានថា អ្នកកាងពីក្រោយគ្រោងនឹងបញ្ឆេះហិង្សាជាមួយសមត្ថកិច្ច និងទី៤ឧបករណ៍និងជននេសាទខុសច្បាប់ច្រើនអនេក។
សូមបញ្ជាក់ថា កាលពីប៉ុន្មានថ្ងៃមុននេះ ជនជាតិវៀតណាម៤នាក់ ត្រូវបានតុលាការខេត្តកណ្តាលឃុំខ្លួនដាក់ពន្ធនាគារ ក្រោយចាប់ខ្លួនរឿងនេសាទខុសច្បាប់នៅស្រុកកោះធំ អមដោយឧបករណ៍នេសាទខុសច្បាប់ជាច្រើន ៕