ខេត្តមណ្ឌលគិរី៖សមត្ថកិច្ចសន្និដ្ឋានជាបឋមថា ជាករណីរំហើយសំលាប់ ក្រោយពីសមត្ថកិច្ចបានរកឃើញសាកសពនៅវេម៉ោង១៤ និង១០នាទី កាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៦នេះ នៅក្នុងព្រៃជ្រៅនៅចំនុចអូរជុំស្ថិតនៅក្នុងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា។
បើតាមការបញ្ជាក់ពីលោកឧត្តមសេនីយ៍ត្រី សូ សុវណ្ណ បានឲ្យដឹងថានារីរងគ្រោះបានបាត់ខ្លួនកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០១៦វេលាម៉ោង១៧នឹង០០នាទី ខណៈដែលនារីរងគ្រោះត្រឡប់មកពីចំការរបស់ខ្លួន ។
លោកបានបន្តឲ្យដឹងថា បន្ទាប់ពីរកឃើញសាកសព បានធ្វើការពិនិត្យ ទៅលើសាកសពដោយឃើញស្រាតខោដល់ក្រោមជង្គង់ សើយអាវឡើងលើ ហេតុនេះហើយទើបសន្និដ្ឋានថាជាករណីរំលោភហើយសំលាប់ ។
បច្ចុប្បន្នកំលាំងសមត្ថកិច្ចកំពុងស្រាវ និងកំណត់មុខសញ្ញាទៅតាមនិតិវិធី ដើម្បីយកមកផ្តន្ទាទោសទៅតាមផ្លូវច្បាប់ លោកបានបន្តទៀតថា សពនារីរងគ្រោះមានឈ្មោះ ក្រែត ស្រីមុំ អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរជាកសិករ មានស្រុកកំណើត ភូមិថ្មហាល ឃុំ២ធ្នូ ស្រុកស្នួលខេត្តក្រចេះ។
បច្ចុប្បន្នសាកសពត្រូវបានប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕