ដោយ៖ប៉ែន សុផល
បាត់ដំបង៖ក្រោយពីពិធីបុណ្យភ្ជុំបិណ្ឌត្រូវបានបញ្ចប់គេសង្កេតឃើញថានៅព្រឹកថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៦ប្រជាពលរដ្ឋរាប់រយនាក់បានសម្រុកប្រមូលផ្តុំគ្នាមកតាមបេនរថយន្តក្រុងដើម្បីវិលត្រឡប់ទៅបំពេញកិច្ចការងារផ្សេងៗនៅតាមមូលដ្ឋានរបស់ខ្លួនវិញ។
បើយោងតាមការលើកឡើងរបស់ប្រជាពលរដ្ឋដែលមកកង្គុយរង់ចាំធ្វើដំណើរតាមរថយន្តក្រុងបានប្រាប់អោយដឹងថា ពួកគាត់មានការត្រេកអរយ៉ាងខ្លាំង ខណៈដែលឃើញតាមបណ្តាក្រុមហ៊ុនរថយន្តក្រុងជាច្រើននៅក្នុងខេត្តបាត់ដំបងគោរពតាមការណែនាំរបស់ប្រមុខរាជរាជរដ្ឋាភិបាលមិនដំឡើងថ្លៃក្នុងឱកាសពិធីបុណ្យទាន។
លោក ចាន់ ធា ដំណាងអោយក្រុមហ៊ុនរថយន្ត កាពីតូលនៅផ្សាទំនើបភូពុយ បានអោយដឹងថា៖ខាងក្រុមហ៊ុនរបស់លោកលក់ក្នុងតម្លៃធម្មតា២២០០០រៀល(ពីរម៉ឺនពីរពាន់រៀល)(បាត់ដំបង ភ្នំពេញ)មិនថាថ្ងៃធម្មតា ឬបុណ្យទាននោះទេ។
ចំណែកតាមបណ្តាក្រុមហ៊ុនរថយន្តក្រុងជាច្រើនផ្សេងទៀតលក់ក្នុងតម្លៃ២៥០០០រៀល(ពីរម៉ឺនប្រាំពាន់រៀល)ពី(បាត់ដំបងទៅភ្នំពេញ)៕
ប្រជាពលរដ្ឋសប្បាយចិត្តខណៈក្រុមហ៊ុនរថយន្តក្រុងជាច្រើនមិនដំឡើងថ្លៃ