បាត់​ខ្លួន​៣​ថ្ងៃប្រទះឃើញសាកសព​​​អណ្ដែត​ទឹក​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​បុរស​ម្នាក់​ត្រូវបាន​ប្រជាពលរដ្ឋ​ប្រទះឃើញ​ស្លាប់​អណ្ដែត​ទឹកអូរ បន្ទាប់ពី​បាត់​ខ្លួន​រយះពេល​៣​ថ្ងៃ​។ ហេតុការណ៍​បង្កអោយមាន​ការភ្ញាក់ផ្អើល​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៣ និង​៣០​នាទី​រសៀល ថ្ងៃទី​០៣ ខែតុលា ឆ្នាំ​២០១៦ ក្នុងភូមិ​សាស្ដ្រ​ក្រុមទី​២៩ ភូមិ​បោះ​ពោធិ ឃុំ​អូរ​ដំបង​១ ស្រុក​សង្កែ ខេ​ត​បាត់ដំបង​បន្ទាប់ពី​ប្រជាពលរដ្ឋ​ម្នាក់​បាន​ប្រទះឃើញ​សាកសព​បុរស​ដែល​បាត់​ខ្លួន​ប៉ុន្មាន​ថ្ងៃ​ស្លាប់​អណ្ដែត​ក្នុង​ទឹកអូរ​ទាំង​សភាព​ហើម និង​ធុំក្លិន​។​
​ប្រភព​នៅ​កន្លែងកើតហេតុ​បានអោយដឹងថា ជនរងគ្រោះ​មានឈ្មោះ ហ៊ឹម ឈឿ​ម ភេទ​ប្រុស អាយុ​៥០​ឆ្នាំ មុខរបរ​ធ្វើស្រែ បច្ចុប្បន្ន​រស់នៅ​កន្លែងកើតហេតុ​ខាងលើ មុនពេល​កើតហេតុ​បាន​បាត់​ខ្លួន​តាំង​ពីមុន​បុណ្យ​ភ្ជុំបិណ្ឌ​១​ថ្ងៃ​មកម្ល៉េះ​ដោយ​មិនដឹងថា​ទៅ​ទីកន្លែង​ណា​ទោះជា​ប្រពន្ធ​និង​កូន​ខំ​ដើររក​ក៍​នៅតែ​រក​មិនឃើញ​។​
​ប្រភពពី​ប្រជាពលរដ្ឋ​ម្នាក់​ផ្សេងទៀត​បានអោយដឹង​ដែរ​ថា ការស្លាប់​របស់​ជនរ​ង​គ្រោះ​អាច​បណ្ដាលមកពី​ជនរងគ្រោះ​មាន​សភាព​ស្រវឹង​ខ្លាំង​ហើយ​រអិល​ជើង​ធ្លាក់​ទៅក្នុង​ទឹកអូរ​គ្រប់គ្រង​លេង​បាន​ក៍លង់​ស្លាប់​តែម្ដង ព្រោះ​កន្លងមក​ជនរងគ្រោះ​គេ​តែងតែ​ឃើញ​មាន​សភាព​ស្រវឹង​បាត់​ភាពម្ចាស់ការ​ជារឿយៗ​មក​។​
​ចំពោះ​សមត្ថកិច្ច​ក្រោយពេល​មានការ​ភ្ញាក់ផ្អើល​បាន​ចុះ​ពិនិត្យ​ភ្លាមៗ ដោយសារ​សាកសព​ជនរងគ្រោះ​មាន​សភាព​ហើម និង​ធុំ​ក្លិនស្អុយ​ខ្លាំងពេក​ទើប​ប្រគល់​សាកសព​ទៅអោយ​ក្រុមគ្រួសារ​ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​រសៀល​ថ្ងៃ​ដដែល​៕

14585721_1771564059748823_2031510096_o14550902_1771564009748828_914717279_o14599692_1771564056415490_1540293089_o14537067_1771564019748827_496135954_o14550702_1771564026415493_977400369_o