ខេត្តមណ្ឌលគិរី៖រឿងសត្វដំរីចុះព្រេងជាន់ឬព្រិចម្ចាស់ស្លាប់កាលពីពេលកន្លងទៅមកដល់ពេលនេះនៅតែជាបញ្ហាសម្រាប់គ្រួសារម្ចាស់ដំរី អាជ្ញាធរខេត្ត អង្គការអភិរក្សសត្វដំរីមានមូលដ្ឋាននៅខេត្តមណ្ឌលគិរីដដែល ។ ក្រោយពីមានហេតុការគួរឲ្យភ្ញាក់ផ្អើលកន្លងទៅក្នុង ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ មានសត្វដំរីមួយក្បាលឈ្មោះអាម៉ៃ ឬបាក់ម៉ៃមានអាយុ២៨ឆ្នាំ បានវាយប្រហារលើម្ចាស់រហូតដល់ស្លាប់បាត់បង់ជីវិតនៅនិងកន្លែងកើតហេតុតាមពិតបុរសឈ្មោះ ម៉ុប ស្រេង នេះមិនមែនជាម្ចាស់ ឬហ្ម័រ នាក់មើលថែរវាតាំងពីតូចដើមរៀង
មកនោះទេ ។
តាមប្រភពបានឲ្យដឹងថា អ្នកមើលថែរឬហ្ម័រដំរីស្គាល់ចិត្តថ្លើមគ្នា និងអាចបញ្ជា និងស្តាប់ម្ចាស់ដោយការស្រលាញ់បំផុតពីសត្វដំរីខាងលើបានស្លាប់បាត់បង់ជីវិតក្នុងគ្រោះថ្នាក់ចរាចរណ៍ដោយបុរសនោះជិៈម៉ូតូបុកសត្វក្របីស្ទាវមួយក្បាល ។ ប៉ុន្តែហេតុការគ្រោះថ្នាក់ចរាចរណ៍នោះក៍ជាគ្រោះថ្នាក់ដ៏គួរឲ្យព្រឺព្រួចខ្លាំងណាស់ដែរ ខណដែលអ្នកបើកម៉ូតូបាក់ករស្លាប់រីឯសត្វក្របីក៍បាក់ករងាប់ នៅនិងកន្លែងកើតហេតុផងដែរ បុរសដែលស្លាប់ក្នុងហេតុការនោះគឺជាហ្ម័រដែលសត្វដំរីឈ្មោះអាម៉ៃស្រលាញ់បំផុត។
ក្រោយពេលម្ចាស់ឬហ្ម័រ ស្លាប់បាត់ទៅសត្វដំរីនេះមានការសោកសង្វេកជាខ្លាំងថ្ងៃណាក៍គេឃើញវាសម្រក់ទឹកភ្នែក សម្រាប់អារហារប្រចាំថ្ងៃក៍មិនចង់ស៊ី ហើយថ្ងៃយប់ណាក៏វាជ្រួលច្របល់នៅមិនចេះស្ងៀមដោយកំលាំងវាខ្លាំងទើបបណ្តាលឲ្យវារួចពីចំណង ។
ប្រភពដដែលបានបន្តទៀតថា តាមពិតសត្វដំរីឈ្មោះអាម៉ៃនេះបានបាត់មុនថ្ងៃវាព្រិចមនុស្សស្លាប់ជាងខែមកហើយមិនមែនដូចប្រភពមួយចំនួនបានឲ្យដឹងថា វាបានបាត់មុនវាជាន់បុរសឈ្មោះស្រេងស្លាប់បីថ្ងៃនោះទេ។ក្នុងរយៈពេលវាបាត់នោះម្ចាស់អ្នកស្រុកដែលជាអ្នកមានសិទ្ធិលើវាជាងមួយរយគ្រួសារបានព្យាយាមចាប់វាណាស់តែចាប់មិនបាន ក្នុងនោះដែរគេក៍ឧស្សាហ៍ឃើញវាចូលសុីដំណាំអ្នកស្រុកទាំងនៅជិតភូមិនិងឆ្ងាយពីភូមិមុនពេលវាជាន់ម្ចាស់ក្រោយស្លាប់គឺគ្មានអ្នកណាម្នាក់ដឹងថាសត្វដំរីនេះរបួសនោះទេ ។ ទើបតែក្នុងថ្ងៃមន្ត្រីជំនាញប្រើកាំភ្លើងសណ្តំបាញ់ដើម្បីចាប់កុំឲ្យវាតាមវាយប្រហារមនុស្សតទៅទៀតនោះទើបគេប្រទះឃើញផ្លែរស្នារមួយផ្លែរធ្វើពីដែកថ្នាំងអំពៅមានទំហំ០,៦សង់ទីម៉ែត្រនិងមានប្រវែង១.៥០សង់ទីម៉ែត្រ(មួយតឹកកន្លះ)ជាប់និងប្រម៉ោយអែបភ្លុករបស់វា ដោយសាររបួសដ៏ឈឺចាប់នេះហើយបណ្តាលឲ្យអាម៉ៃឬបាក់ម៉ៃមានចរិកកាចសាហាវរហូតដល់ព្រិចឬជាន់សំលាប់មនុស្សដោយសារវាចូលសុីដំណាំគេទើបគេបាញ់និងផ្លែរស្នារនេះ។ក្រោយពេលបុរសម៉ុប ស្រេងត្រូវដំរីជាន់ស្លាប់ក្រុមគ្រួសារបានស្នើសុំដល់កងកំលាំងប្រដាប់អាវុធពេលរកឃើញវាសុំឲ្យបាញ់សម្លាប់ចោលទៅបើទុកនៅអាចនិងសម្លាប់អ្នកដទៃបន្ត ពេលនោះក៍មានការស្នើសុំពីឯកឧត្តមស្វាយ សំអ៊ាងអភិបាលខេត្តមណ្ឌលគីរីមិនឲ្យមានការបាញ់សំលាប់ព្រោះវាជាសត្វកម្ររ
និងត្រូវបានអភិរក្ស។
តាមប្រភពចុងក្រោយទើបទទួលបាននៅចុងខែកញ្ញាដើមខែតុលានេះលោកឃុន ឌីយោនប្រធានអង្គការសត្វដំរីមានមូលដ្ឋាននៅខេត្តមណ្ឌលគីរីបានឲ្យដឹងថា សមាជិកគ្រួសារចំនួនមួយរយគ្រួសារជាងដែលមានសិទ្ធិលើដំរីមួយក្បាល(តាមប្រពៃណីជនជាតិដើមភាគតិចពូនងឲ្យតែជាបងប្អូនជាប់ខ្សែស្រឡាយមានប៉ុន្មានគ្រួសារគឺមានសិទ្ធិលើដំរីមួយក្បាលទាំងអស់គ្នាត្រូវលក់ដូរឬយ៉ាងណាគឺត្រូវមានការឯកភាពគ្នាទាំងអស់ទើបដំណើរការទៅបាន ។
តាមព័ត៌មានពួកគាត់ដាក់លក់ក្នុងតម្លៃ៣ម៉ឺនដុល្លារឯណោះ ។ ប៉ុន្តែគេមិនដឹងថា តើមានអ្នកហ៊ានទិញដំរីមួយក្បាលតម្លៃ៣ម៉ឺនដុល្លារនោះទេ ខណដែលដំរីមួយក្បាលនេះ បានបង្ហាញនូវសភាពកាចសាហាវ និងបានសម្លាប់មនុស្សថែមទៀត ៕