ស្លាប់​២៨​នាក់ ​របួស​១៤៩ ​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​រាជធានី​ភ្នំពេញ​៖​គ្រោះថ្នាក់​ចរាចរណ៍​រយៈ​ពេល​៥​ថ្ងៃ ក្នុងអំឡុង​បុណ្យ​ភ្ជុំបិណ្ឌ​ប្រពៃណីជាតិ បាន​ឆក់យក​អាយុជីវិត​ប្រជាពលរដ្ឋ​២៨​នាក់ ហើយ​៩៤​នាក់​ទៀត​រងរបួស​ធ្ងន់ និង​៥៥​នាក់​រងរបួស​ស្រាល​។​
​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក រុន រ័ត្ន​វាសនា ប្រធាន​នាយកដ្ឋាន​នគរ​បាលច​រាច​រណ៍​បាន​បញ្ជាក់ថា បើ​ប្រៀបធៀប​រយៈពេល​៥​ថ្ងៃ នៃ​គ្រោះថ្នាក់​ចរាចរណ៍ ក្នុងឱកាស​បុណ្យ​ភ្ជុំបិណ្ឌ ឆ្នាំ​២០១៦ ទៅនឹង​រយៈពេល​ដូចគ្នា ឆ្នាំ​២០១៥ ចំនួន​គ្រោះថ្នាក់​ចរាចរណ៍ និង​ចំនួន​អ្នកស្លាប់ និង​អ្នករបួស បាន​ធ្លាក់ចុះ​គួរ​ឲ្យ​កត់សម្គាល់ ពោល​នៅ​ឆ្នាំ​២០១៥ ចំនួន​អ្នកស្លាប់​មាន​រហូតដល់​៤៥​នាក់ (​ធ្លាក់ចុះ​១៧​នាក់​) អ្នករបួសធ្ងន់​មាន​ចំនួន​១៣៩​នាក់ (​ធ្លាក់ចុះ​៤៥​នាក់​) និង​អ្នក​របួសស្រាល​ចំនួន​៧៩​នាក់ (​ធ្លាក់ចុះ​២៤​នាក់​)៕

14466904_1768638816708014_1254010931_o