ប្រធានាធិបតីចិននឹងមកធ្វើទស្សនកិច្ចនៅកម្ពុជាសប្តាហ៍ក្រោយ
រាជធានីភ្នំពេញ៖ប្រធានាធិបតីចិន លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជា នៅសប្តាហ៍ក្រោយនេះបើយោងតាមការផ្សាយព័ត៌មានរបស់បណ្តាញព័ត៌មានចិន។
លោក ស៊ី ជិនពីង នឹងធ្វើទស្សនកិច្ចនៅកម្ពុជា រយៈពេល៣ថ្ងៃ នៅសប្តាហ៍ក្រោយ ដោយគិតចាប់ថ្ងៃទី១៣ ដល់១៥ ខែតុលា ឆ្នាំ២០១៦។ ដំណើរទស្សនកិច្ចនោះគឺ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ។
យ៉ាងណាក៏ដោយ មន្ត្រីក្រសួងការបរទេសកម្ពុជា មិនទាន់បញ្ជាក់អំពីដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីចិននៅឡើយទេ៕