គ្រាប់មីន​ទាន់​ផ្ទុះ​ជាច្រើន​សល់​ពី​សម័យ​សង្គ្រាម​ត្រូវ​ប្រជាពលរដ្ឋ​ប្រទះឃើញ​
ដោយ មេគង្គ ប៉ុស្តិ៍ ចេញផ្សាយ​ ថ្ងៃទី 4 October, 2016 ក+ ក-

​ដោយ​៖​ប៉ែន សុផល​
​បាត់ដំបង​៖​តាម​របាយការណ៍​ពី​ខាង​សមត្ថកិច្ច​បាន​ឲ្យ​ដឹងថា មាន​ប្រជាពលរដ្ឋ​បាន​រាយការណ៍​កាលពី​ថ្ងៃ​ទី​៣ តុលា មក​ថា មាន​គេ​ប្រទះឃើញ​គ្រាប់​មិនទាន់​ផ្ទុះ មាន​គ្រាប់​B40 ចំនួន​៤​គ្រាប់ និង​គ្រាប់​៦០​ចំនួន​៧ គ្រាប់ និង​ម៉ី​ន​តោន ចំនួន​៣ គ្រាប់ ប៉ុន្តែ​បើតាម​ការចុះពិនិត្យ និង​ជាក់ស្តែង​នោះ​គឺមាន​គ្រាប់​៦០ មិនទាន់​ផ្ទុះ​និង​ប្រើការ​បាន​រីឯ​ប៉ុន្មាន​គ្រាប់​ទៀត​មិនអាច​បាន និង​ប្រភេទ​គ្រាប់​ជាច្រើន​ផ្សេងទៀត​មិនអាច​ប្រើការ​បាន ។​
​បើ​យោងតាម​លោក​អធិការ​ស្រុក​សង្កែ​បាន​ឲ្យ​ថា​គ្រាប់​ទាំងនោះ​គឺ​ពលរដ្ឋ​បាន​ប្រទះឃើញ និង​ប្រមូលផ្តុំ​យកមក​ទុកជា​យូ​មកហើយ ប៉ុន្តែ​ពួកគាត់​ដោយ​មិនបាន​រាយការណ៍​ទៅ​សមត្ថកិច្ច​។ នៅ​ព្រឹក​ថ្ងៃទី​៤​តុលា​អង្គភាព​បោះ​សម្អាត​គ្រាប់​ម៉ី​ន​កម្ពុជា​(CMAC) បាន​ចុះ​ដល់​កន្លែង​កើត​ដើម្បី​ធ្វើការ​ត្រួតពិនិត្យ​និង​ធ្វើ​សកម្មភាព​រុករក​និង​បោះ​សម្អាត​ជា​បន្តទៀត​នៅត្រង់ចំណុច ក្រុមទី​១៧ ភូមិ​អូរ​មុនី ឃុំ​
​អន្លង់ ស្រុក​សង្កែ ខេត្តបាត់ដំបង ។​
​បន្ទាប់​ហេតុការណ៍​បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​១​ករណី​សមត្ថកិច្ច​ជំនាញ​បាន​ចុះ​ដល់​កន្លែងកើតហេតុ​និង​រៀបចំ​សំណុំ​ឯកសា​ទៅតាម​ផ្លូវច្បាប់​៕

14585379_1771652306406665_1516824310_n14542781_1771652323073330_601213589_n14555719_1771652329739996_2009066240_n14555812_1771652326406663_454234674_n14593194_1771652309739998_609754194_n