ខេត្តប៉ៃលិន៖យុវជនម្នាក់បានសម្រេចចងកបញ្ចប់ជីវិតព្រោះសុំម្តាយចូលដណ្តឹងប្រពន្ធ តែម្តាយបានបដិសេធដោយសារពុំទាន់មានលុយ និងឈានដល់ឈ្លោះប្រកែកគ្នាជារឿយៗ ដែលករណីនេះកើតឡើងនៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦នេះ វេលាម៉ោង៥ និង៣០នាទី ឋិតក្នុងភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ។
ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ឆែម ចាន់ថន ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ ។ មូលហេតុ ដោយពីរបីថ្ងៃមុនជនរងគ្រោះបានសុំម្តាយចូលដណ្តឹងប្រពន្ធ តែម្តាយបានបដិសេធដោយសារពុំទាន់មានលុយ បន្ទាប់មកក៏មានការឈ្លោះប្រកែកគ្នាជារឿយៗ ។ លុះរហូតមកដល់ព្រឹកកើតហេតុក៏បានឃើញជនរងគ្រោះចងក សម្លាប់ខ្លួនបាត់ទៅហើយ។ បើតាមការសន្និដ្ឋានរបស់សមត្ថកិច្ចជំនាញ បានអោយដឹងថា ជនរងគ្រោះពិតជាស្លាប់ដោយសារចងក ដោយខ្លួនឯងពិតប្រាកដមែន។
បច្ចុប្បន្ន សាកសពប្រគល់ឲ្យក្រុមគ្រួសារ ដើម្បីធ្វើបុណ្យតាមប្រពៃណី៕