ដោយ៖ប៉ែន សុផល
បាត់ដំបង៖យុវជនម្នាក់បានប្រើប្រាស់ម៉ូទ័រកាត់ដែកដាក់ផ្លែខុសបច្ចេកទេសដាច់ខ្ទាតមកចំកណ្ដាលដើមទ្រូងបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែង។ ហេតុការណ៍គួរឲ្យភ្ញាក់ផ្អើលខាងលើនេះកើតឡើងកាលពីវេលាម៉ោង១២-០០នាទី ថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ នៅចំណុចក្រុមទី២៤ ស្ថិតក្នុងភូមិកំពង់ឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។
សមត្ថកិច្ចមូលដ្ឋានបានប្រាប់អោយដឹងថា ជនរងគ្រោះដែលបានស្លាប់មានឈ្មោះ គី ភឿក ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។
ប្រភពនៅកន្លែងកើតហេតុបានប្រាប់ថា នៅមុនពេលកើតហេតុគេឃើញជនរងគ្រោះខាងលើនេះបានប្រើប្រាស់ម៉ូទ័រកាត់ដែកដោយប្តូរផ្លែខុសបច្ចេកទេសដែលមិនមែនជាផ្លែរបស់ម៉ូទ័រយកទៅកាត់ដែកក៍បានបាក់ផ្លែខ្ទាតចំកណ្តាលដើមទ្រូងបណ្តាលអោយស្លាប់ភ្លាមៗនៅនិងកន្លែងតែម្តងទៅ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕
ប្រើម៉ូទ័រខុសបច្ចេកទេសកាត់ដែកបាក់ផ្លែខ្ទាតចំដើមទ្រូងស្លាប់